ជាតិ
បុណ្យអុំទូក
សម្ដេច ហ៊ុន សែន ប្រកាស​ប្រារព្ធ​ពី​ធី​បុណ្យអុំទូក​ឆ្នាំនេះ ដើម្បី​ផ្ចាញ់​អ្នក​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​
02, Oct 2019 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រ​ទី​ត អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៩​នេះ នឹង​ប្រារព្ធធ្វើជា​ធម្មតា ។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​ប៊ែ​ល​ធី នៅ​ព្រឹក​ថ្ងៃទី​២ តុលា​។​



​សម្ដេច ហ៊ុន សែន បានប្រកាសថា ទោះបីជា​ឆ្នាំនេះ ទឹក​ទាប​ក្តី ក៏ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ដែរ ។ ការប្រកាស​របស់​សម្ដេច ហ៊ុន សែន នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រិះគន់ថា រដ្ឋាភិបាល​នឹង​ផ្អាក​ពិធី​អុំទូក ដោយសារ​បញ្ហានយោបាយ​។ «​ទោះ​ទឹក​ទាប​នៅសល់តែ​១​ម៉ែត្រ ក៏ត្រូវ​អុំទូក​ដែរ ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់​រសជាតិ អា​របស់​ដែល​ហៅថា ផ្ដួលរំលំ ហ៊ុន សែន នៅ​ថ្ងៃទី​៩ វិច្ឆិកា​»​។ នេះ​ជាការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​។​




​គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រ​ទី​ត អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៩​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០ ដល់​១២ វិច្ឆិកា​។ ចំណែកលោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ចូល​ស្រុក​កម្ពុជា​វិញ នៅថ្ងៃទី៩ វិច្ឆិកា៕


Tag:
 ហ៊ុន សែន​
  អុំទូក​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com