ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នៅតែ​បន្ត​យក​ថ្លៃ​ទិដ្ឋាការ​ពី​ទេសចរ​
03, Oct 2019 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​មិន​សម្រេច​តាម​ការស្នើសុំ​របស់​អ្នករកស៊ី​ឯកជន​ដែល​ចង់​ឲ្យ​លើកលែង​ទិដ្ឋាការ​ដល់​ទេសចរ​អន្តរជាតិ​ក្រៅពី​អាស៊ាន នោះឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​និស្សិត​សាកល​វិទ្យា​ប៊ែ​ល​ធី​អន្តរជាតិ នៅ​ថ្ងៃទី​២​ខែតុលា​នេះ​។​



​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖




«​អ្នកខ្លះ​សំណូមពរ​ឲ្យ​ដក កុំ​យក​ទិដ្ឋាការ តែ​ទេសចរ គេ​មិន​រើសអើង​រឿង​បញ្ហា​៣០​ដុល្លារ​នោះទេ​។ យើង​ទៅ​ប្រទេស​គេ​រាប់រយ​ដុល្លារ​។ យើង​អត់​ទាន់​មាន​អ្វី​ជំនួស​ទេ ក្រែង​លើ​ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​»​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ខាងលើ​។

​ការលើកឡើង​របស់​ស​ម្ដេច​នៅពេលនេះ គឺ​ឆ្លើយតប​នឹង​ការស្នើ​កន្លងមក​របស់​អ្នករកស៊ី​មួយចំនួន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​អនុគ្រោះ​ទិដ្ឋាការ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​។​

​នាពេល​ថ្មីៗ​កន្លងមកនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បាន​ពន្យល់​ពី​មូល​ហេតុដែល​រដ្ឋាភិបាល​មិនទាន់​អាចឈាន​ដល់​ការលើកលែង​ទិដ្ឋាការ​នេះដែរ​។ លោក​ប្រាប់ថា លុះ​ណា​កម្ពុ​ជាមាន​ការតភ្ជាប់​ជើងហោះហើរ​ទូលំទូលាយ​ទៅ​បណ្ដា​ប្រទេស​ទាំងនោះ មាន​ផលិតផល​ទេសចរណ៍​សម្បូរបែប ទើប​រដ្ឋាភិបាល​ពិចារណា​រឿង​លើកលែង​ទិដ្ឋាការ​នេះ​។ បើ​មិន​ដូច្នោះ​ទេ លោក ថោង ខុន បញ្ជាក់ថា ការលើកលែង​ទិដ្ឋាការ​នៅពេលនេះ នឹងធ្វើ​បាត់បង់​ចំណូល​ជាតិ ហើយ​លំហូរ​ទេសចរ​ក៏​មិន​កើន​ខ្លាំង​ដែរ ដូច​ពាក្យ​ថា​ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច​៕

អត្ថបទទាក់ទង


Tag:
 ហ៊ុន សែន​
  ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com