អត្ថបទពាណិជ្ជកម្ម
ត្រូវរង្វាន់៤០លានរៀល ល្មមទុកឱ្យកូនពៅរៀនចប់មហាវិទ្យាល័យដូចប្រាថ្នា
× លោក អ៊ីវ សាលីន ជាមន្ត្រីរាជការម្នាក់ មានទីលំនៅ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានជ្រើសយកស្រាបៀកម្ពុជា ដើម្បីពិសាជួបជុំបងប្អូនអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅ និងបានមានសំណាងត្រូវរង្វាន់៤០ លានរៀល។
លោករៀបរាប់ថា៖ « នៅពេលជួបជុំគ្រួសារ កូន ក្មួយ ក៏បានទិញស្រាបៀកម្ពុជា១កេស មកហូប។ ដំបូងគិតថាគាស់ហើយ ខ្ញុំចង់ទុកក្រវិលកំប៉ុង១ឡែកសិន ចាំរកមើលក្រែងត្រូវរង្វាន់តាមក្រោយ។ ស្រាប់តែគាស់ភ្លាមឃើញគេដាក់៤០លានរៀល ខ្ញុំអរអើយអរ មិននឹកស្មានសោះ»។
លោកបន្តឱ្យដឹងថា៖«ទឹកប្រាក់៤០លានរៀលនេះ គឺទុកសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ជាពិសេសគឺទុកចាយវាយ លើថ្លៃសិក្សាកូនពៅ ដែលឥឡូវកំពុងរៀនថ្នាក់ទី១០ហើយ។ លោកថា ចង់ឱ្យកូនស្រីម្នាក់នេះ រៀនឱ្យបានខ្ពស់ចប់ចុងចប់ដើម ដោយប្រើប្រាស់ទឹកប្រាក់សំណាងនេះ ដើម្បីសម្រេចក្តីប្រាថ្នារបស់កូន»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com