ជាតិ
​​​ន​យោ​បាយ​ជាតិ​
៩ វិច្ឆិកា ត្រូវបាន​ប្រកាស​ជា​ថ្ងៃ​ត្រូវ​ទទួលទាន «​អំបុក​» ទូទាំងប្រទេស
03, Oct 2019 , 9:41 am        
រូបភាព
​ភ្នំពេញ​៖ បន្ទាប់ពី​ទិវា​ហូប​នំ​បញ្ចុក​សាមគ្គី សម្តេច ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី ៩​វិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ គឺជា​ថ្ងៃ​ដែល​កម្ពុជា​ត្រូវ​ទទួលទាន​អំបុក​នៅ​ទូទាំងប្រទេស​។ ការហូប​អំបុក​នេះ​គឺ​ការ ការពារជាតិ សាសនា​ព្រះមហាក្សត្រ​។ នេះ​ជាការ​អះអាង​របស់​សម្តេច ចំពោះមុខ​លោកគ្រូ​-​អ្នកគ្រូ និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី ជាង​១០០០​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា​។



អត្ថបទទាក់ទង

​បើតាម​សម្តេច ការបង្កើត​យុទ្ធនាការ​ទទួលទាន​អំបុក​នេះ គឺជា​ឆ្លើយតប​នឹង លោក សម រង្ស៊ី អតីត​ប្រធាន​គណៈបក្សប្រឆាំង​ដែល​បានប្រកាស​ខ្លួន​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា​។ សម្តេច បាន​មានប្រសាសន៍​ដូច្នេះ​៖«​ខ្ញុំ​សុំ​ប្រកាស​យក​ថ្ងៃទី​៩​វិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​យើង ត​ភ្ជាប់​ជាមួយ​បុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ ធ្វើជា​ថ្ងៃ​រួមគ្នា​ទទួលទាន​អំបុក​ខ្មែរ​ទូទាំងប្រទេស​»​។




​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៩​មិថុនា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​ប្រារព្ធ​ទិវា​ហូប​នំ​បញ្ចុក​សាមគ្គី​ទូទាំងប្រទេស ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តី​ស្រឡាញ់ និង​ឯកភាព​ជាតិ​។

​ជាមួយគ្នានេះ សម្តេច បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំងប្រទេស​ត្រូវ​រៀបចំ​អំបុក​អោយបាន​ហូប​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​៩ ដល់​១២ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​៕

Tag:
 អំបុក​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com