អត្ថបទពាណិជ្ជកម្ម
ច្បាស់​ហើយ​! ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ OPPO F Series គឺជា​ស្មា​ត​ហ្វូ​ន​កូនកាត់​
03, Oct 2019 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​លើក​នេះ​គឺ ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​គ្នា​យើង​! ទីបំផុត​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ OPPO F Series អាចជា​ការច្របាច់បញ្ចូល​គ្នា ឬ បន្ស៊ី​គ្នា​រវាង​ត្រូ​កូ​ល F  ដែល​បាន Update ជាមួយនឹង​ត្រកូល Reno ។ អ្នក​ទាំងអស់គ្នា​ដឹង​អត់ថា​វា​នឹងមាន​ឈ្មោះ​អ្វី​? វា​មិនមែនជា OPPO F15 រឺ OPPO F15 Pro ឡើយ ដោយសារតែ​វា​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​កូនកាត់​ត្រកូល F និង​ត្រកូល Reno ។

​បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ធុន​កណ្តាល (​ស៊េរី F )​និង ធុន​ខ្ពស់ (​ស៊េរី Reno) ទាំងពីរ​ម៉ូ​ដែល​នេះ ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​រហូតដល់​ជាប់​ចំណាត់​ល្អ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​គឺ​ទទួលបាន​ការគាំទ្រ ខ្លាំង​រហូត​ជួយ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ឈរលើ​លំដាប់​លេខ​រៀង​ទី​១ នៅ​កម្ពុជា នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​និង​ក្រៅ​ស្រុក និង​តាមរយៈ​របាយការណ៍ Canalys ដែល ចេញផ្សាយ​ក្នុង​ឆមាស​ទី​២ ចុងខែ​សីហា ឆ្នាំ​២០១៩​នេះ​។



​ដោយ​សង្កេតឃើញ​ពី​ការគាំទ្រ​របស់​អតិថិជន​ខ្លាំង លើ​ស៊េរី​ទាំងពីរ​នេះ ទើប​ក្រុមហ៊ុន OPPO សម្រេច​បង្កើត និង រចនា​ទូរស័ព្ទ​ថ្មីស្រឡាង​មួយ​ម៉ូ​ឌែ​ល​ទៀត មាន​ឈ្មោះថា OPPO Reno 2F ដែល​សព្វថ្ងៃនេះ​វា​កំពុងតែ​ចរាចរណ៍​នៅលើ​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​ឥណ្ឌា​ហើយ នេះ​បើ​យោងតាម​គេហទំព័រ livemint ដែល​បាន​ចុះផ្សាយ​កាលពី​ចុងខែ​កញ្ញា​នេះ​។ បើ​ក្រឡេក​មក​មើល​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​OPPO នៅ​កម្ពុជា វិញ គឺ​កំពុងតែ​ព្រលយ​រូបរាង OPPO កូនកាត់​រូបនេះ​បណ្តើរៗ​ហើយ​! អ្នក​ទាំងអស់គ្នា​សាក​គិត​មើល​នៅពេលដែល​ត្រកូល Reno Series + F Series ចេញ​អី​វិញ​ទៅ​? ចុះបើ​ខ្លាំង​មែន តើ​វា​នឹង​អាចមក​ប្រទេស​កម្ពុជា​យើង​អត់​? បើ​ចង់ដឹង​សាក​ចុច Link នេះ https://bit.ly/2oJ2l8p ។​

​តាម​ដឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី OPPO Reno 2F ត្រូវបាន​ក្រុមហ៊ុន​បន្ថែម​នូវ​ការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមាន​ការច្នៃប្រឌិត​ទៅលើ​បច្ចេកវិទ្យា​ឈានមុខ​គេ និង ការ​រចនា​រូបរាង​បែប Reno ស៊េរី តែម្តង ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ដល់​អ្នកប្រើប្រាស់ និង​ពញាក់​អារ​មុ្ម​ណ៍ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​ជុំវិញ​ពិភពលោក​។

​គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបាន​ការគាំទ្រ​យ៉ាង​x​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា និង ពិភពលោក ដោយសារ​វា​មាន​រូបរាង​ស្អាត កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ និង មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យប់​។ ចំណែកឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់ OPPO Reno ដែល​បាន​បង្ហាញខ្លួន កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩ ត្រូវបាន​ទទួលស្គាល់ថា​ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ​ដែលមាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត ទាន់សម័យ គ្មាន​ពីរ តំណាង​ឲ្យ​ការតស៊ូ និង ភាព​ច្នៃប្រឌិត​ខ្ពស់​។ អតិថិជន​មិនតិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន Reno   ស៊េរី មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា 10x Hybrid Zoom  និង 60x Digital Zoom រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​បែប High-Show តែម្តង​។​

​ដូច្នេះ​មានន័យថា​វត្តមាន​រប​ស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F ដែល​កើតចេញពី​ការច្នៃប្រឌិត​រួមបញ្ចូល​គ្នា​រវាង​OPPO ត្រកូល F & ត្រកូល Reno អាចជា​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​ជាងគេ​បំផុត នៅ​ចុងឆ្នាំ 2019 និង ដើមឆ្នាំ​2020​។ អ្នក​ទាំងអស់គ្នា អាច​សាក​ទស្សន៍ទាយ​ទៅ​មើល៍ ទាំង​សមត្ថភាព  ទាំង​កាមេរ៉ា ថាមពល​ថ្ម និង រូបរាង របស់​ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ​ថា​ខ្លាំង​ប៉ុណ្ណា និង​អស្ចារ្យ​ប៉ុណ្ណា​ដែរ​! ប៉ុន្តែ​ឆ្ងល់​ថា​ការបញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​បែបនេះហើយ តើ​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន OPPO អាច​នឹង​ឈប់​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល F បន្តទៀត ឬ មាន​គម្រោង​ផលិត​ទូរស័ព្ទ​កូនកាត់​របៀបនេះ​ទៀត​? អី​ញ្ជឹ​ង​មានតែ​ការរង​ចាំមើល​ទាំងអស់គ្នា​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com