អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ថ្ងៃស្អែក ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមហើយ!
× វេទិកាអចលនទ្រព្យដ៏ធំប្រចាំឆ្នាំ ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នឹងដំណើរការជាផ្លូវការ នៅថ្ងៃស្អែកនេះហើយ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច។ ព្រឹត្តិការណ៍នេះ មាន រយៈពេលពីរថ្ងៃ នៅថ្ងៃទីសុក្រ និងថ្ងៃសៅរ៍ នៅសណ្ឋាគារណាហ្គាវើល១។
គ្រប់គ្នាអាចចូលរួមដោយសេរីទាំងពីរថ្ងៃ ដើម្បីទិញអចលនទ្រព្យ ដើរមើលគម្រោងណាមួយដែលល្អជាងគេ និងស្វែងយល់ពីគម្រោងធំៗជាច្រើជាង ៦០គម្រោង និងក្រុមហ៊ុនផ្សេងៗទៀត ជាមួយនឹងការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗជាច្រើន។ អ្វីដែលសំខាន់មួយទៀត គឺការចូលរួមស្តាប់អ្នកជំនាញ ធ្វើបទបង្ហាញពីឱកាស តំបន់សក្តានុពលសម្រាប់ការវិនិយោគ និង គន្លឺះល្អៗ ដើម្បីអាចវិនិយោគដោយជោគជ័យ ក្នុងវិស័យអចលនទ្រព្យ។
ដូច្នេះប្រសិនបើអ្នកចង់ទិញផ្ទះ ជាមួយនឹងជម្រើសដ៏ច្រើន អ្នកគួរចូលរួមជាមួយពិព័រណ៍អចលនទ្រព្យកម្ពុជឆ្នាំ២០១៩ នៅថ្ងៃស្អែកនេះ។
ពិព័រណ៍លំនៅដ្ឋានកម្ពុជា គឺជាវេទិកាតាំងបង្ហាញគម្រោងអចលនទ្រព្យគ្រប់បែបយ៉ាង មកពីទូទាំងប្រទេសកម្ពុជា ក្នុងនោះរាប់ចាប់ពីគម្រោងបុរី ខុនដូ អាផាតមេន ដីឡូត៍ និងអចលនទ្រព្យបែបអាជីវកម្ម ជាមួយនឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនគម្រោង។
ទោះបីមិនទាន់ទិញផ្ទះក៏ដោយ តែអ្នកគួរទៅមើលក៏ល្អដែរ ដោយសារនេះ ជាឱកាសតែមានតែម្តងក្នងមួយឆ្នាំ។ ចំណាយពេលចុងសប្តាហ៍ដើរមើលផ្ទះល្អៗ នៅក្នុងពិព័រណ៍ពីរថ្ងៃ អ្នកនឹងទទួលបានចំណេះដឹង និងដឹងពីជម្រើសលំនៅដ្ឋានកាន់តែច្រើន ទៅពេលអនាគត។
តារាងកាលវិភាគកម្មវិធី និងការចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនជំនាញក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ នេះ ៖
ឱកាសល្អមកដល់ហើយ ដូច្នេះសូមឆ្លៀតពេលចូលរួមក្នុងពិព័រណ៍ និងសិក្ខាសាលាឥតគិតថ្លៃរបស់យើង នៅឯពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។ កុំភ្លេចចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ពិសេសកុំភ្លេចប្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលចង់ទិញលំនៅដ្ឋានឲ្យមកស្វែងរកជម្រើសលំនៅដ្ឋានល្អៗនៅក្នុងពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ៕
(ប្រភព៖https://www.realestate.com.kh/km/news/real-estate-com-kh-expo-2019-to-start-tomorrow/ )
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com