អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ឃី​ង​ថេ​ល នឹង​សង់​ស្ថានីយ៍​ផ្សាយ​សេវា 5G ចំនួន ៣,០០០ នៅ​កម្ពុជា ដែល​អាច​បម្រើសេវា​ដល់​ពលរដ្ឋ​កម្ពុជា ជាង​៩០%
03, Oct 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមហ៊ុន ឃី​ង​ថេ​ល ខម​ម្ញូ​នី​ខេ​សិន លី​មី​ធី​ត (Kingtel Communications Limited) និង​ក្រុមហ៊ុន ហ័​រ​វួ​យ តិច​ណូ​ឡូ​ជី ខូ​អិ​ល​ធី​ឌី (Huawei Technologies Co., Ltd.) បាន​ចុះហត្ថលេខា​ព្រមព្រៀង លើ​គម្រោង​សាងសង់​បណ្តាញ 5G SA (​បណ្តាញ​ឯករាជ្យ​) របស់​ក្រុមហ៊ុន ឃី​ង​ថេ​ល ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​សិន​ជិន ប្រទេស​ចិន​។ ពិធី​ចុះហត្ថលេខា​នេះ មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន ឃី​ង​ថេ​ល រួមមាន​លោកស្រី យ៉ាង ជាន​ភីង (Yang Jianping) នាយក​ប្រតិបត្តិ​, លោក ប៉ាយ អ៊ីង​ឃួ​យ (Bai Yingkui) ជា​អនុប្រធាន​ប្រតិបត្តិ​ផ្នែក​បច្ចេកទេស​, លោក ចាង ឈឹង​ជីន (Zhang Chengjun) អនុប្រធាន​នាយក​ប្រតិបត្តិ និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ហ័​រ​វួ​យ​, លោក លីវ កាង (Liu Kang) ប្រធាន​ប្រតិបត្តិ​ផ្នែក​បណ្តាញ​ទិន្នន័យ​ស្នូល​, លោក យ៉ាវ អ៊ី​យ៉ា (Yao Yuya) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ័​រ​វួ​យ​កម្ពុជា និង​លោក ចាង យាន​ហួយ (Zhang Yanhui) អនុប្រធាន​ប្រតិបត្តិ​ផ្នែក​បច្ចេកទេស ហ័​រ​វួ​យ​កម្ពុជា​។​

​ក្រុមហ៊ុន​ឃី​ង​ថេ​ល មាន​គម្រោង​សាងសង់​ស្ថានីយ៍​ផ្សាយ​សេវា 5G ចំនួន ៣,០០០​ស្ថានីយ៍ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ខាងមុខ រួមមាន​ការសាងសង់​បណ្តាញ​ស្នូល 5G SA ដែលជា​ដំណាក់កាល​ទីមួយ បណ្តាញ​បញ្ជូន​សេវា និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ​ទៀត​។ តាម​គម្រោង បណ្តាញ 5G SA នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២០ ហើយក៏​អាច​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជា ប្រមាណ​ជាង ៩០% ផងដែរ​។       



​លោកស្រី យ៉ាង ជាន​ភីង (Yang Jianping) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ឃី​ង​ថេ​ល បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន ឃី​ង​ថេ​ល និង​ក្រុមហ៊ុន ហ័​រ​វួ​យ បានរួម​កិច្ចសហប្រតិបត្តិការ​លើ​បណ្តាញ 4G រយៈពេល​ពីរ​បី​ឆ្នាំ​មកហើយ ហើយ​កំពុងដំណើរការ​បម្រើសេវា​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា រួមមាន​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​បាវិត ក្រុង​ប៉ោយប៉ែត និង​ក្រុង​សំខាន់​ផ្សេងទៀត​»​។ លោកស្រី​បាន​បន្តថា​៖«​ឆ្នាំ​២០១៩ នេះ​គឺជា​ឆ្នាំ​ដំបូង​នៃ​បច្ចេកវិទ្យា 5G ។ ក្រុមហ៊ុន ឃី​ង​ថេ​ល មាន​វិសាលភាព​បច្ចេកវិទ្យា 5G ដែលមាន​គុណភាព​ខ្ពស់ និង​ធនធាន​អំណោយផល​ដែលមាន​ស្រាប់ ខណៈពេលដែល​ក្រុមហ៊ុន ហ័​រ​វួ​យ មាន​បច្ចេកវិទ្យា​ឈានមុខ​គេ ព្រមទាំង​ឧបករណ៍​ទំនើបៗ​ផងដែរ​។ តាមរយៈ​សម្ព័ន្ធ​ភាពល្អ​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​ភាគី​ទាំងសងខាង យើងខ្ញុំ​ពិតជា​ជឿជាក់ ក្នុងការ​សាងសង់​បណ្តា​ញ​សេវាកម្ម 5G SA ដែលមាន​គុណភាព​ខ្ពស់ និង​មាន​ភាព​លេចធ្លោ​»​។

​បើតាម​លោកស្រី យ៉ាង ជាន​ភីង បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នេះ ក្រុមហ៊ុន ឃី​ង​ថេ​ល នឹង​ចាប់ផ្តើម​ស្ថាបនា បណ្តាញ​ស្នូល 5G SA និង​ស្ថានីយ៍​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G ដែល​បើតាម​គម្រោង បណ្តាញ 5G SA​នេះ នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០២០​ខាងមុខ​។ លោកស្រី គូសបញ្ជាក់​ទៀតថា ក្រុមហ៊ុន ឃី​ង​ថេ​ល នឹង​ប្រឹងប្រែង ដើម្បី​ក្លាយជា​ប្រតិបត្តិ​ករ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​ឈានមុខ​គេ​លើ​បច្ចេកវិទ្យា 5G SA ថ្មី​នេះ​ផងដែ​។​



​លោក ប៉ាយ អ៊ីង​ឃួ​យ (Bai Yingkui) អនុប្រធាន​ប្រតិបត្តិ​ផ្នែក​បច្ចេកទេស​ក្រុមហ៊ុន ឃី​ង​ថេ​ល បាន​មានប្រសាសន៍ថា​៖«​ការ​វិវឌ្ឍន៍​បច្ចេកវិទ្យា ពី​4G ទៅ 5G គឺជា​ជំហាន​ដែល​រឹតតែ​ធ្វើ​ឲ្យ​មានគុណ​ភាព មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់ លើ​ភាពប្រសើរឡើង​នៃ​សមត្ថភាព​សេវាកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្តល់ឱ្យ​ប្រតិបត្តិ​ករ និង​អតិថិជន នូវ​គំរូ​អាជីវកម្ម​ដ៏​គួរឱ្យ​ទាក់ទាញ​ផងដែរ​។ បច្ចេកវិទ្យា 5G គឺជា​បច្ចេកវិទ្យា​ចុងក្រោយ និង​ទំនើប​បំផុត ដែល​អាច​ផ្លាស់ប្តូរ​ជីវភាពរ​រស់នៅ​របស់​អ្នក​រាល់គ្នា និង​សង្គម​។ ការស្ថាបនា​បណ្តាញ 5G ជាពិសេស បណ្តាញ 5G SA គឺមាន​ការប្រកួតប្រជែង​ច្រើន​ផងដែរ​។ ហេតុ​ដូច្នេះហើយ ក្រុមហ៊ុន ឃី​ង​ថេ​ល និង​ក្រុមហ៊ុន ហ័​រ​វួ​យ នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​គម្រោង​នេះ​រួមគ្នា ដោយ​ប្រើ​ផ្នត់គំនិត​គ្រប់គ្រង​គម្រោង​បែប​វិទ្យាសាស្ត្រ ព្រមទាំង​គ្រប់គ្រង​រាល់​សំណង់​នានា​យ៉ាង​តឹងរឹង ឲ្យ​ស្របទៅតាម​បទដ្ឋាន​ស្តង់ដារ​ខ្ពស់​របស់​អន្តរជាតិ និង​សាងសង់​បណ្តាញ​គោល 5G SA ឲ្យ​ទទួលបាន​ជោគជ័យ​»​។ 

​លោក លីវ កាង (Liu Kang) ប្រធាន​ប្រតិបត្តិ​ផ្នែក​បណ្តាញ​ទិន្នន័យ​ស្នូល​របស់​ក្រុមហ៊ុន ហ័​រ​វួ​យ និង​លោក យ៉ាវ អ៊ី​យ៉ា (Yao Yuya) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ័​រ​វួ​យ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ពួកគាត់​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន ឃី​ង​ថេ​ល ចំពោះ​ការជឿទុកចិត្ត​លើ​សេវាកម្ម និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ហ័​រ​វួ​យ​។ ក្រុមហ៊ុន ហ័​រ​វួ​យ នឹង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញលេញ ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​ជាក់​នេះ ប្រែក្លាយ​ទៅជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជាមិនខាន​។ ក្រុមហ៊ុន ហ័​រ​វួ​យ មាន​ទំនុកចិត្ត និង​សមត្ថភាព​ក្រៃលែង លើ​ការផ្គត់ផ្គង់​គម្រោង​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ហើយ​ប្តេជ្ញា​ថា នឹងធ្វើ​ឲ្យ​គម្រោង​នេះ ក្លាយជា​គម្រោង​គំរូ​សម្រាប់​សេវា 5G SA»​។​

​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​នេះ គឺជា​ការចាប់ផ្តើម​នៃ​ការកសាង​បណ្តាញ 5G របស់​ក្រុមហ៊ុន ឃី​ង​ថេ​ល​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន ឃី​ង​ថេ​ល នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន ហ័​រ​វួ​យ ដើម្បី​បង្កើត​បណ្តាញ 5G SA ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា និង​រួមគ្នា​ដើម្បី​នាំមក​នូវ​អនាគត​ដ៏​រុងរឿង​៕



On September 27, 2019, Kingtel Communications Limited and Huawei Technologies Co., Ltd.  held a signing ceremony of Kingtel's 5G SA (Stand Alone) network construction project in Shenzhen participated by Kingtel’s top management - Ms. Yang Jianping, CEO; Mr. Bai Yingkui, CTO; Mr. Zhang Chengjun, Vice President and Huawei’s top management - Mr. Liu Kang, President of Huawei Packet Core Network Domain (Huawei Headquarter); Mr. Yao Yuya, CEO of Huawei Technologies (Cambodia) Co., Ltd.; Mr. Zhang Yanhui, CTO, and other managements.

KINGTEL has a master plan to build 3,000 base stations of 5G in Cambodia over 2 to 3 years including the first phase of 5G SA core network, transmission network and related technical equipment. It is expected that 5G SA network will be commercially available and accessible for more than 90% of Cambodian population by the end of 2020.

Ms. Yang Jianping, CEO of Kingtel said that Kingtel and Huawei had built a 4G network with a certain scale and effective operation in Cambodia to meet requirement of users in Phnom Penh, Sihanouk Ville, Siem Reap, Battambang, Bavet, Poipet and other major towns. “This year is the first year of 5G! Kingtel has sufficient and high-quality 5G continuous spectrum and Huawei has first-class technology and equipment. Through sincere cooperation of both sides and hard work of elite teams, we are sure to build a high-quality and high-performance 5G SA excellent network”, she added. After signing the contract, we would immediately start the construction of 5G SA core network and 5G trial base station. We expected that by the end of 2020, 5G SA network would be commercially available and Kingtel would become the first operator in Cambodia leading new technology of 5G SA.

Mr. Bai Yingkui, CTO of Kingtel said that the evolution from 4G to 5G was movement for better quality, not only realizing the improvement of network capacity, but also provided attractive business models for operators and customers. “5G is the latest technology that changes people’s living standard and society. The construction of 5G network, especially 5G SA network, is more challenging. Kingtel and Huawei will successfully build a benchmark 5G SA network by using scientific project management concepts and controlling every construction segment according to international high standards”, he added.

Mr. Liu Kang, President of Huawei Packet Core Network Domain and Mr. Yao Yuya, CEO of Huawei Technologies (Cambodia) said that they wanted to say a big thank to Kingtel for trusting on Huawei Technologies. Huawei would surely convert the trust into high-quality project to deliver effective results. Huawei had confidence and ability to successfully deliver this project under Kingtel and build it into a sample project of 5G SA.

Today's signing ceremony is the beginning of the construction of 5G network of Kingtel Communications Limited. In the next two years, Kingtel will continue cooperating with Huawei to build the first 5G SA excellent network in Cambodia and work together to bring a brilliant future.

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com