អត្ថបទពាណិជ្ជកម្ម
CAM-ASEAN នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ជំនាញគ្រប់គ្រង និងដឹកនាំមនុស្ស» នៅថ្ងៃទី៥ តុលា
× ដើម្បីរួមចំណែក និងផ្តល់គន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងធនធានមនុស្ស វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន (CAM-ASEAN) បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលមួយឈ្មោះថា «ជំនាញគ្រប់គ្រង និងដឹកនាំមនុស្ស People Management Skills»។ វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥លា្ងច នៅឯសណ្ឋាគារ Sunway។
ការគ្រប់គ្រងបុគ្គលិក គឺជាកត្តាស្នូលក្នុងការកំណត់ជោគវាសនានៃការធ្វើអាជីវកម្ម។ ដូច្នេះអ្នកគ្រប់គ្រងទាំងអស់ ត្រូវតែមានជំនាញ និងផែនការច្បាស់លាស់ ពិសេសគឺការគ្រប់គ្រងធនធានមនុស្សឱ្យបានត្រឹមត្រូវ ដើម្បីធានាថា បុគ្គលិកគ្រប់ផ្នែកអាចសម្រេចបាននៅគោលដៅរបស់ក្រុមហ៊ុន។
គួរបញ្ចាក់ថា ការបណ្ដុះបណ្ដាលពី«ជំនាញគ្រប់គ្រង និងដឹកនាំមនុស្ស People Management Skills» រយៈពេលមួយថ្ងៃពេញនេះ នឹងផ្តល់ឱកាសឱ្យអ្នកគ្រប់គ្រងទាំងអស់ ជួបពិភាក្សា និងដកស្រង់បទពិសោធន៍ និងចំណេះដឹងថ្មីៗ ពីវាគ្មិនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់។
ក្រោយចូលរួមវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងសំខាន់ៗដូចជា៖
១. អាចកំណត់បាននូវគុណសម្បត្ដិ និងជំនាញផ្ទាល់ខ្លួនរបស់អ្នកគ្រប់គ្រង ក៏ដូចជាកបដោយប្រសិទ្ធភាព។
២. ស្គាល់ច្បាស់ពីសារៈសំខាន់ នៃការកំណត់គោលបំណង និងការណែនាំច្បាស់លាស់ ដើម្បីជួយសម្រួលដល់ដំណើរការអាជីវកម្ម។
៣. ស្វែងយល់ និងអនុវត្តគោលការណ៍របស់ MBWA (ការគ្រប់គ្រងដោយដើរជុំវិញ) ដើម្បីពិនិត្យមើលពីការអនុវត្ត និងការរក្សានូវស្តង់ដារការងារ តាមរយៈការត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាព។
៤. កំណត់វិធីសាស្ត្រ សម្រាប់ត្រួតពិនិត្យការអនុវត្តរបស់បុគ្គលិក ទាំងបរិមាណ និងអាកប្បកិរិយា។
៥. ស្វែងយល់ពីសារៈសំខាន់ នៃការផ្តល់យោបល់ស្ថាបនា ក្នុងការថែរក្សាស្តង់ដារការអនុវត្ត។
សម្រាប់តម្លៃវគ្គបណ្តុះបណ្តាលនេះគឺ ១២០ដុល្លារ រួមជាមួយនូវការផ្តល់ជូនសម្ភារបណ្តុះបណ្តាល, អាហារថ្ងៃត្រង់ , អាហារសម្រន់ និងវិញ្ញាបនបត្រ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
លេខទូរស័ព្ទ 093/061 900 893
ឬតាមរយៈ អ៊ីម៉ែល ដែលមានអាសយដ្ឋាន: [email protected]
ឬចូលទៅគេហទំព័រ www.cam-asean-training.com ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com