Manchester United ត្រូវធ្វើដំណើរទៅជួប AZ Alkmaar ដោយគ្មានកីឡាករសំខាន់ជាច្រើនរូប ដូចជាខ្សែបម្រើ Paul Pogba, Anthony Martial និងខ្សែការពារ Aaron Wan-Bissaka ជាដើម សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa League វគ្គសន្សំពិន្ទុពូល L នៅយប់ថ្ងៃទី៣ ខែតុលា វេលាម៉ោង ១១:៥៥នាទី [ម៉ោងនៅកម្ពុជា]។
Pogba ដែលមិនទាន់សះស្បើយពីរបួលស្រួលបួលផងនោះ បានចូលលេងទល់នឹងក្រុម Rochdale ក្នុងការប្រកួត EFL Cup និង Premier League ជាមួយ Arsenal កាលពីសប្តាហ៍មុន។ ដោយសារការបង្ហាញខ្លួនពីរប្រកួតនេះហើយ ទើបធ្វើឲ្យរូបគេមានបញ្ហារបួសជើងសាជាថ្មី។
ក្រៅពីខ្សែបម្រើសញ្ជាតិបារាំង វ័យ២៦ឆ្នាំ ខ្សែបម្រើស្លាប Anthony Martial ខ្សែការពារ Luke Shaw, Phil Jones និង Aaron Wan-Bissaka ក៏ខកខានដំណើរទៅកាន់ហូឡង់នេះដែរ ខណៈអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបញ្ចូលយុវជន Brandon Williams ជំនួសវិញ។ ខ្សែការពារ Diogo Dalot និងខ្សែបម្រើវ័យក្មេង Angel Gomes ក៏ស្ថិតក្នុងបញ្ជីរបស់អ្នកចាត់ការសញ្ជាតិន័រវែសផងដែរ។
Man Utd បានចាប់ផ្តើមរដូវកាលក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសមិនបានល្អឡើយ ដោយរកបានតែ៩ពិន្ទុប៉ុណ្ណោះពីការប្រកួត៧លើក ឈរនៅលេខរៀងទី១០។
ក្នុងពូល L នេះដែរ ក៏មានការជួយគ្នាមួយគូទៀតរវាង FC Astana និង Partizan Beograd ផងដែរ។
ខាងក្រោមនេះជាការជួបគ្នារបស់គូផ្សេងទៀតនៅ Europa League ក្នុងវគ្គសន្សំពិន្ទុ៖