ជាតិ
សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​ដាច់​ភ្លើងពីថ្ងៃ​ទី​៤ ដល់ទី​៦ តុលា​
03, Oct 2019 , 10:59 pm        
រូបភាព
​អគ្គិសនី​កម្ពុជា​ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់អគ្គិសនីនៅតំបន់​​មួយចំនួន​ ក្នុងរាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល ចាប់ពី​ម៉ោង​៩​ព្រឹក​ ដល់​៥​ល្ងាច ​ថ្ងៃទី​៤​ ដល់​ថ្ងៃទី​៦​តុលា ឆ្នាំ​២០១៩​។ បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​​ ការផ្អាក​ផ្គត់​ផ្គង​នេះ គឺ​ដើម្បី​ជួសជុល​និង​រុះរើ​ខ្សែបណ្ដាញ​អគ្គិសនី​។



​អគ្គិសនី​កម្ពុជា​ នឹង​ផ្អាក​ចរន្តអគ្គិសនី​ក្នុង​តំបន់​មួយចំនួន​ រយៈពេល​៣​ថ្ងៃ ក្នុងនោះ​មាន​ថ្ងៃទី​៤ នឹង​ផ្អាក​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ និង​ទី​៣ សង្កាត់​ដង្កោ សង្កាត់​ជើងឯក សង្កាត់​ព្រៃ​ស សង្កាត់​ចោមចៅ​ទី​១​និង​ទី​២​។

​ថ្ងៃទី​៥ អគ្គិសនី​កម្ពុជា​ នឹង​ផ្អាក​ចរន្តអគ្គិសនី​ក្នុង​តំបន់​មួយចំនួន​នៅ​សង្កាត់​បឹងទំពុន​ទី​១ សង្កាត់​គោក​ឃ្លាង សង្កាត់​ជើងឯក សង្កាត់​ព្រៃ​ស សង្កាត់​គោក​រកា សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោងក្រោម សង្កាត់​កំបូល សង្កាត់​ស្នោរ សង្កាត់​ឪឡោក សង្កាត់​កន្ទោក និង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​ថ្ងៃទី​៦ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ចរន្តអគ្គិសនី​ក្នុង​តំបន់​មួយចំនួន​ នៅ​សង្កាត់​ព្រែក​ព្នៅ សង្កាត់​ជ្រោយចង្វារ សង្កាត់​ជើងឯក សង្កាត់​គោក​រកា សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង សង្កាត់​សំរោងក្រោម សង្កាត់​កំបូល សង្កាត់​ស្នោរ សង្កាត់​ឪឡោក សង្កាត់​កន្ទោក និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕


Tag:
 អគ្គិសនី​
  រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com