អត្ថបទពាណិជ្ជកម្ម
អីក៏ឡូយយ៉ាងនេះ! អ្នកប្រើ Samsung Galaxy S10 ទាំងអស់ អាចUpdateកម្មវិធីប្រើបានដូច Galaxy Note 10 ដែរហើយ
× ភ្នំពេញថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩៖ ពិតជាឡូយនឹកស្មានមិនដល់សោះ! នេះមិនមែនជាសុបិននោះទេ។ នេះគឺជាដំណឹងអស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលបំផុត សម្រាប់អតិថិជនទាំងអស់ដែលកំពុងប្រើកំពូលស្មាតហ្វូន Samsung Galaxy S10 នៅពេលនេះអាចធ្វើកំណែប្រែកម្មវិធី (Update software) របស់ខ្លួន ដើម្បីទទួលបាននូវលក្ខណៈពិសេសៗ ព្រមទាំងជាមុខងារពិសេសៗ ( Powerful Features) ដូចទៅនឹងអធិរាជកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 ផងដែរ។
ត្រង់ន័យនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានប្រកាសយ៉ាងច្បាស់ថាលក្ខណៈពិសេសដែលមានតែមួយគ្មានពីរ នៃពិភពស្មាតហ្វូនទាំងអស់ក្នុងពិភពលោករបស់ Samsung Galaxy Note 10 នឹងដាក់ឱ្យប្រើបានលើស្តេចកំពូលស្មាតហ្វូន Samsung Galaxy S10 , S10+ និង S10 5G តាមរយៈការធ្វើកំណែប្រែកម្មវិធី (Update software) កាលពីចុងខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេស និងមុខងារអស្ចារ្យដែល Samsung Galaxy S10 , S10+ និង S10 5G ទទួលបានរួមមានដូចជា៖
- Prograde Camera: កម្មវិធីកាមេរ៉ានៅលើ Galaxy S10 នឹងមានលក្ខណៈកាន់តែអស្ចារ្យជាងមុនជាមួយនឹងមុខងារ Night Mode, Super Steady Video Stabilization, AR Doodle, Live focus video recording, និង bokeh effects ជាមួយនឹងកាមេរ៉ាមុខ ឬកាមេរ៉ាក្រោយបានផងដែរ!!
- Samsung Dex for PC: អតិថិជនដែលកំពុងប្រើ Galaxy S10 អាចធ្វើការទាញយកកម្មវិធី (Download) ពី SamsungDex.com។ ដូច្នេះលោកអ្នកអាចបង្ហាញ និងប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បានយ៉ាងងាយស្រួល។
យោងតាមលោក Jiyoung Mun ដែលជាវិស្វករផ្នែកកម្មវិធី Samsung Electronics’ Mobile R&D Office បានបញ្ជាក់ថាការធ្វើកំណែប្រែកម្មវិធីរបស់ Galaxy S10 គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនរបស់ខ្លួនទាំងអស់ ទទួលបានជម្រើសនៃការអភិវឌ្ឍន៍ផ្នែក បច្ចេកវិទ្យាឱ្យកាន់តែសម្បូរបែប។
សូមបញ្ជាក់ថា ការធ្វើកំណែប្រែកម្មវិធី (Update software) អាចនឹងមានការផ្លាស់ប្តូរ ឬខុសគ្នាតិចតួច ទៅតាមបណ្តាប្រទេសនីមួយៗ។
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com