ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារអ្វីខ្លះជួយព្យាបាលឈឺក្បាលប្រកាំងឆាប់រហ័ស?
× ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ថាតើមានវិធីបែបធម្មជាតិទាំងនោះមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីបំបាត់ ក៏ដូចជាទប់ស្កាត់អាការៈឈឺក្បាលប្រកាំងឆាប់រហ័សដោយមិនបាច់ប្រើថ្នាំ ៖
១. ផ្លែបឺរ
នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា lutein និង zeaxanthin ដែលមិនត្រឹមតែបំបាត់អាការៈឈឺក្បាលខ្លាំងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ជំងឺនេះផងដែរ។
២. ត្រីសាលម៉ុន
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាលទប់ស្កាត់អាការៈឈឺក្បាលគ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលប្រកាំងដោយកាត់បន្ថយការរលាក។
៣. ដំឡូងជ្វា
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែដំឡូងបារាំងក៏ជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលប្រកាំងផងដែរ។នោះក៏ព្រោះតែដំឡូងនេះជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C វីតាមីន B1 និងប៉ូតាស្យូមដែលមានប្រសិទ្ធភាពកាត់បន្ថយ ក៏ដូចទប់ស្កាត់អាការៈឈឺក្បាលប្រកាំងគួរឲ្យកត់សម្គាល់។
៤. ឪឡឹក ការ៉ុត និងត្រសក់
កង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងនៃអាការៈឈឺក្បាលប្រកាំង ដូច្នេះការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយជាកត្តាចាំបាច់ដើម្បីទប់ស្កាត់បញ្ហា។ ហើយការ៉ុត ត្រសក់ និងឪឡឹកជាជម្រើសដ៏ប្រសើរបំផុតដោយវាមានផ្ទុកជាតិទឹកខ្ពស់។
៥. ទឹកក្រូចឆ្មារ
នោះក៏ព្រោះតែភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ។ ដូច្នេះនៅពេលឈឺក្បាលប្រកាំង ចូរលាយទឹកក្រូចឆ្មារស្រស់ចំនួនសមល្មមក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមអំបិល ២ ស្លាបព្រាកាហ្វេចូល កូរឲ្យសព្វសឹមទទួលទាន។ ភេសជ្ជៈនេះនឹងជួយកាត់បន្ថយការរលាកធ្វើឲ្យអ្នកបាត់ឈឺចាប់ឆាប់រហ័ស។
៦. ម្សៅឈើអែម
នៅពេលឈឺក្បាលប្រកាំង ចូរលាយម្សៅឈើអែមជាមួយទឹកធម្មតាបន្តិចឲ្យក្លាយជាល្បាយខាប់ៗ រួចលាបល្បាយត្រង់សៀតផ្កាទាំងសងខាង និងថ្ងាស។ ទុកចោលសម្រាប់រយៈពេលពី ២៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com