ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើតឫសលើស្បែកមែនទេ? កុំរំលងអត្ថបទនេះ
× ការកើតឫសលើស្បែក ឬសាច់ដុះលើស្បែកអាចជាបញ្ហាគួរឲ្យរំខាន និងអាម៉ាស់មួយ ជាពិសេសប្រសិនបើវាលេចឡើងត្រង់កន្លែងងាយនឹងមើលឃើញ។ ទោះជាយ៉ាងណាកុំបារម្ភ! មានវិធីច្រើនណាស់ក្នុងការកម្ចាត់ឫសលើស្បែក ហើយរូបមន្តបែបធម្មជាតិ គឺប្រសើរបំផុត ដោយអ្នកមិនចាំបាច់ចំណាយថវិការអស់ច្រើន។
ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ព្យាបាលកម្ចាត់ឫស ឬសាច់ដុះលើស្បែកបានយ៉ាងឆាប់រហ័ស ៖
១. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសប៉ុន្មានកំពឹសឲ្យម៉ដ្តចេញទឹក រួចលាបទឹកខ្ទឹមលើឫសលើស្បែកនោះឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាការស្រេច។
២. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ស្លាបព្រា។ កូរឲ្យសព្វសឹមយកសំឡីស្អាតមួយដុំជ្រលក់ទឹកល្បាយលាបលើឫសស្បែក រួចប្រើប្រាស់ស្បៃរុំពីលើសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី និងអនុវត្តសារឡើងវិញឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃការស្រេច។
៣. សំបកចេក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសយកសាច់ដែលនៅជាប់ផ្នែកខាងក្នុងនៃសំបកចេកមកកិនឲ្យម៉ដ្ត រួចលាបវាលើឫស ឬសាច់ដុំលើស្បែកយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាការស្រេច។
៤. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំលើឫស ឬសាច់ដុះលើស្បែក រួចប្រើស្បៃស្អាត ឬបង់រុំរបួសមករុំអោយជិតសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាការស្រេច។
៥. ទឹកម្នាស់ស្រស់
ជាតិអាស៊ីតស៊ីទ្រិកក្នុងផ្លែម្នាស់អាចកម្ចាត់ឫស ឬសាច់ដុះបន្តិចម្ដងៗរហូតដល់អស់គួរឲ្យកត់សម្គាល់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកផ្លែម្នាស់ស្រស់លើសាច់ដុះឲ្យបានច្រើនដងក្នុងមួយថ្ងៃជាការស្រេច។
៦. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ រួចលាបលើឫស ឬសាច់ដុំ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ប្រសិនបើអ្នកចង់កម្ចាត់ស្នាមលឿងជាប់ស្បែកដោយសារពណ៌នៃរមៀត ចូរប្រើប្រាស់ក្រូចឆ្មារ ១ ចំណិតដុសពីលើ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com