ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ​បំបាត់​ក្លិន​មាត់​មិនល្អ ក្នុង​រយៈពេល​ត្រឹមតែ ៥ នាទី​
05, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិន​ខ្យល់​ដង្ហើម ឬ​ក្លិន​មាត់​មិន​ល្អជា​បញ្ហា​ទូទៅ​គួរ​ឲ្យ​រំខាន​បំផុត​មួយ​ដែល​កើតឡើង​មិន​ថា​ចំពោះ​មនុស្ស​ប្រុស ឬ​ស្រី​ឡើយ​។ ក្លិន​មាត់​មិន​ល្អជា​រឿង​គួរ​ឲ្យ​ខ្មាស​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុកចិត្ត​មិនសូវ​ហ៊ាន​និយាយ​ជាមួយ​អ្នកដទៃ​។ មូលហេតុ​បង្ក​ក្លិន​មាត់​មាន​ច្រើនណាស់ ប៉ុន្តែ​ជាទូទៅ​ការមិន​សម្អាត​អណ្ដាត​ឲ្យ​បាន​ស្អាត​ជាហេតុ​ចម្បង​បំផុត​។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​មាត់​ដែលមាន​ផ្ទុកមេរោគ​បាក់តេរី​ដល់​ទៅ ៩០ ភាគរយ​។ ទោះជា​យ៉ាងណា​ក្លិន​មាត់​អាច​បាត់​ទៅវិញ​ជាមួយនឹង​វិធី​ធម្មជាតិ​ងាយៗ​មួយចំនួន ប្រសិនបើ​ហេតុ​បង្ក​នៃ​បញ្ហា​នេះ​មិនមែន​បណ្ដាលមកពី​ជំងឺ​ណាមួយ​។ ថា​តើ​មាន​វិធី​អ្វី​ខ្លះទៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ឆាប់រហ័ស​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​វិធី​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំបាត់​បញ្ហា​ក្លិន​មាត់ ៖

១. ទទួលទាន​ទឹក​

​ពពួក​បាក់តេរី​ក្នុង​មាត់​បញ្ចេញ​ជាតិ​ហ្គាស​បង្ក​ក្លិន​មិនល្អ ហើយ​ទឹក​មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ការបញ្ចេញ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កម្ចាត់​បាក់តេរី​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ច្រើន​ប៉ុណ្ណា ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​នឹងត្រូវ​កាត់បន្ថយ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ស្ងួត​ក្នុង​មាត់ ចូរ​កុំ​ស្ទាកស្ទើ​នឹង​ទទួលទាន​ទឹក ១ កែវ​ភ្លាម​។​

២. ទំពារ​ស្លឹក​ជី​អង្កាម​

​នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ផ្ទុក​សារធាតុ menthol និង​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ជួយ​ប្រយុទ្ធប្រឆាំង​សារធាតុ halitosis ដែល​បង្កបញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទំពារ​ស្លឹក​ជី​អង្កាម​មួយចំនួន​ក្នុង​មាត់​។​

៣. ទទួលទាន​ផ្លែ​ប៉ោម ១ ផ្លែ​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ oxidized polyphenols ដែល​ជួយ​កម្ចាត់​ក្លិន​មិនល្អ​ក្នុង​មាត់​បាន​យ៉ាង​ឆាប់រហ័ស​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​សម្អាត​ធ្មេញ​ផងដែរ​។​

៤. ជញ្ជក់​ក្រូចឆ្មារ​

​នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​មាន​លក្ខណៈសម្បត្តិ​កម្ចាត់​បាក់តេរី​ដែល​បង្ក​ក្លិន​មាត់​មិនល្អ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជញ្ជក់​ក្រូចឆ្មារ​មួយ​ចំនិត ឬ​ច្របាច់​វា​ក្នុង​ទឹក ១ កែវ​។ វិធី​នេះ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​ក្លិន​មាត់​ដែល​បណ្ដាលមកពី​ការទទួល​ទាន​ខ្ទឹម​។​

៥. ទំពារ​សំបក​ក្រូច​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាង​សំបក​ក្រូច​ឲ្យ​ស្អាត​មុនពេល​ទំពារ​វា​ក្នុង​មាត់​។ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ផ្ដល់​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាស៊ីត citric ក្នុង​ក្រូច​ក៏​ជំរុញ​ការផលិត​ទឹកមាត់​ទប់ស្កាត់​ក្លិន​មាត់​មិនល្អ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com