កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal និង Wolves សុទ្ធតែ​ឈ្នះ តែ Man Utd បាន​ត្រឹម​ស្មើ​
04, Oct 2019 , 10:59 am        
រូបភាព
Arsenal និង Wolverhampton ទទួលបាន​ជ័យជម្នះ​រៀងខ្លួន​ក្នុងការ​ប្រកួត​ក្របខណ្ឌ UEFA Europa Leageu នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​រាត្រី​ថ្ងៃទី​៣ តុលា​។ Manchester United ដែល​ធ្វើដំណើរ​ទៅ​ជួប AZ Alkmaar នៅ​តារាង​សិប្បនិម្មិត​នោះ បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​។​



​លទ្ធផល ៤-០ លើ​ក្រុម Standard Liege បាន​នាំ​ឲ្យ Arsenal នៅ​រក្សា​តំណែង​កំពូល​តារាង​ពូ​ល F មាន​៦​ពិន្ទុ​ពេញ​ពី​ការប្រកួត​២​លើក​។ ៤​គ្រាប់​របស់ កាំភ្លើង​ធំ​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​វ័យ​១៨​ឆ្នាំ សញ្ជាតិ​ប្រេ​ស៊ី​ល Gabriel Martinelli ២​គ្រាប់​ម្នាក់ឯង រួមទាំង Joseph Willock ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២០​ឆ្នាំ ១​គ្រាប់ និង​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Daniel Ceballos ១​គ្រាប់​។​



Wolves ដែល​បរាជ័យ​នៅ​ជំ​នួន​បើកឆាក​ពូ​ល K បាន​ស្រោចស្រង់ កិត្តិយស​របស់ខ្លួន​វិញ​តាមរយៈ​ការទទួលបាន​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Besiktas ១-០​។ ១​គ្រាប់​ដែល​សម្រេចបាន​ដោយ​ខ្សែការពារ Willy Boly បាន​ជួយ​ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ​ទទួលបាន​៣​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​ពូ​ល K តាម​ពីក្រោយ​ក្រុម SC Braga និង Slovan Bratislava ដែលមាន​៤​ពិន្ទុ​ដូចគ្នា​។ SC Braga និង Slovan Bratislava ដែល​ជួបគ្នា​នៅ​ជំនួប​ទី​ពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ក្រោយ​ឈ្នះ​នៅ​ប្រកួត​បើកឆាក​រៀងខ្លួន​។​

​ដោយឡែក​ក្រុម​ពី​ក្របខណ្ឌ Premier League មួយទៀត គឺ Man Utd ពួកគេ​ទទួលបាន​១​ពិន្ទុ​បន្ថែម ក្រោយ​ស្មើ​ជាមួយ​ម្ចាស់ផ្ទះ Alkmaar ០-០​។ ក្នុងការ​ប្រកួត​លើក​តារាង​សិប្បនិម្មិត​ក្នុង​ភ្ញៀវ​បិសាច​ក្រហម​លេង​មិន​បានល្អ​នោះឡើយ​ដោយ​ត្រូវ​ក្រុម​ក្នុង​លី​គ​កំពូល​ហូ​ឡង់​វាយ​សម្រុក​ដដែល​។ យ៉ាងណាក៏ដោយ​អ្នកចាំទី David De Gea តែ​តែ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​គូប្រជែង​ជា​ញឹកញាប់​។​

​ឆ្លងកាត់​ការប្រកួត​ពីរលើក Man Utd ទទួលបាន​៤​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ពូ​ល L ខណៈដែល Partizan Beograd ដែល​ឈ្នះ FC Astana ២-១ ឡើងទៅ​កំពូល​តារាង​មាន​៤​ពិន្ទុ​ដូចគ្នា​។​

​ខាងក្រោម​នេះ​ជា​លទ្ធផល​គូ​ដទៃទៀត​ក្នុង​ពានរង្វាន់ Europa Leageu យប់មិញ​៖







Tag:
 UEFA Europa Leageu
© រក្សាសិទ្ធិដោយ thmeythmey.com