អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​ធំៗ​,​បុរី​,​ខុន​ដូ​,​ផ្ទះល្វែង​,​ដីឡូត៍​...​ជាង​៨០​គម្រោង កំពុង​ប្រមូល​ផ្តុំគ្នា នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩
04, Oct 2019 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៩ ដែល​រៀប​ចំឡើយ​ដោយ​គេហទំព័រ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំ​នៅ​កម្ពុជា Realestate.com.kh បាន​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា នៅ​ណាហ្គា​វើ​ល​ទី​១​។ ពិព័រណ៍​នេះ​រយៈពេល​២​ថ្ងៃនេះ រៀបចំឡើង​ក្នុង​បំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក ឬ​អ្នក​ចង់​ទិញ​អចលនទ្រព្យ ឲ្យ​មកជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់​។​

​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩​នេះ មាន​គម្រោង​ធំៗ មាន​ទាំង​បុរី ខុន​ដូ ដី​ឡូ​តិ៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​តុបតែង សរុប​ច្រើនជាង​៨០ គម្រោង​បាន​ចូលរួម ដើម្បី​តាំង​បង្ហាញ​គម្រោង​ល្អ​ប្រណិតៗ និង​សេវាកម្ម​ជាច្រើន​ប្រភេទ​របស់​ពួកគេ​។ អ្វីដែល​ពិសេស​នោះ គ្រប់​គម្រោង នឹងមាន​ការបញ្ចុះ​តម្លៃ និង​មានការ​ផ្តល់ជូន​បន្ថែម​ផ្សេងៗ​ទៀត​។



​នៅក្នុង​ព្រឹត្តិការណ៍​ពិរ​ព័រ​ណ៍​រយៈពេល​២​ថ្ងៃនេះ អ្នកចូលរួម​ក៏​អាច​ស្វែងយល់​បន្ថែមទៀត ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ឱកាស​វិនិយោគ​ថ្មីៗ​ផងដែរ តាមរយៈ​វគ្គ​សិក្ខាសាលា​អប់រំ​ស្តីពី​វិស័យ​អចលនទ្រព្យ​។ នៅក្នុង​វគ្គ​សិក្ខាសាលា​នេះ អ្នកជំនាញ​ជិត​២០​រូប មាន​ទាំង​ជា​ជនជាតិខ្មែរ និង​បរទេស ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុង​ទីផ្សារ​អចលនទ្រព្យ នឹងធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ល្អៗ​ជាច្រើន ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

​ដូច្នេះ ប្រសិនបើ​លោកអ្នក មានបំណង​ទិញ​អចលនទ្រព្យ​ក្នុងឆ្នាំនេះ ហើយ​ចង់​ស្វែងយល់​បន្ថែម​ពី​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​សក្តានុពល​នៃ​ការវិនិយោគ នោះ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ ជា​កន្លែង​ដែល​ល្អ​បំផុត សម្រាប់​លោកអ្នក​។​
 
​សូម​ជម្រាបជូន​ថា ពិព័រណ៍​អចលនទ្រព្យ​អចលនទ្រព្យ​កម្ពុជា ត្រូវបាន​រៀបចំ​ឡើយ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៦ ដោយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំ​កម្ពុជា Realestate.com.kh ហើយ​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ​បន្តបន្ទាប់​កន្លងមក​មាន​ការគាំទ្រ​ដ៏​ខ្លាំងក្លា ពី​សំណាក់​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ គម្រោង​អភិឌ្ឍន៍​ធំៗ អ្នកទិញ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕



















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com