ONE Championship
កីឡាជាតិ
ជាតិ
តើ Emmanuel ដែល​ហាត់​នៅ​កម្ពុជា​អាច​សងសឹក Devon បានទេ​នៅ​សង្វៀន ONE :WARRIOR SERIES ជប៉ុន​?
04, Oct 2019 , 10:39 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​សំងំ​ហ្វឹកហាត់​នៅ​ក្លិប «​សិល្បៈ​» ត្រូវ​ឡើង​សងសឹក​កីឡាករ​អាមេរិក  Devon Morris  នៅ​សង្វៀន ONE :WARRIOR SERIES 8 នា​ថ្ងៃទី ៥ តុលា នា​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន បន្ទាប់​ចាញ់​ត្រឹម​ទឹក​ទី​២ កាល​ខែ កុម្ភៈ នៅ​សិង្ហ​បុរី​។ Devon Morris ជា​កីឡាករ​សញ្ជាតិ​អាមេរិក មាន​មូលដ្ឋាន​ហ្វឹកហាត់​នៅ​ក្លិប PHUKET Top Team ប្រទេស​ថៃ​។ ការប្រកួត​រវាង Emmanuel និង Devon ជាការ​ប្រកួត​គូ​ឯក​ប្រចាំ​សង្វៀន ONE :WARRIOR SERIES 8 ក្នុង​ប្រភេទ​ទម្ងន់ WELTERWEIGHT​។



Devon ជា​កីឡាករ​មានបទពិសោធន៍​ច្រើនជាង Onyedikachi ក្នុង​ពិភព​គុន​ចម្រុះ​។ Devon ឡើង​សង្វៀន​រហូតដល់ ៩ ដង ប៉ុន្តែ រូបគេ​ទើប​ឡើង​សង្វៀន ONE បាន​៣​ដង​ប៉ុណ្ណោះ​។ អ្វី​គួរ​ឲ្យ​ចាប់ អារម្មណ៍ កីឡាករ​សញ្ជាតិ​អាមេរិក មិនទាន់​ចាញ់​ទេ​ក្នុង​ការប្រកួត ៣ លើក​នៅ​សង្វៀន ONE Championship​។ ៣​ដង​ដែល Devon ឈ្នះ​នោះ គឺ ប្រើ​កណ្ដាប់ដៃ​វ៉ៃ​កីឡាករ​ចិន Guoan Fu ឲ្យ​សន្លប់​កាល​ខែ តុលា ឆ្នាំ ២០១៨, ឈ្នះ Onyedikachi ត្រឹម​ទឹក​ទី​២ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ និង ចុងក្រោយ​ឈ្នះ កីឡាករ ឥណ្ឌា Javed Mulla កាល​ខែ មិថុនា ឆ្នាំ ២០១៩​។



Devon Morris ពូកែ​មួយ​ចប់ ទាំង​កណ្ដាប់ដៃ ក្បាច់​ទាត់ ក្បាច់​ចូលចាប់ និង ឃ្លេ​ដើម្បី​បញ្ចប់​គូប្រកួត​។ ក្នុង​ជ័យជម្នះ ៥ លើក​ពី​ការប្រកួត ៩​លើក​លើស​ង្វៀន​គុន​ចម្រុះ​ទាំងអស់ Devon អាច​សម្លាប់​គ្រប់​ក្បាច់​ដែល​គេ​មានដូចជា ទាត់​ចំក្បាល កណ្ដាប់ដៃ ឃ្លេ និង គាប​ដៃ​យកឈ្នះ​គូប្រកួត​ជាដើម​អមដោយ​ភាពរហ័សរហួន​។ ងាក​មកកាន់  Onyedikachi វ័យ​៣២​ឆ្នាំ​ដែល​សំងំ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក ចាន់ រតនា និង លោក ខូវ វិ​ឌ្ឍ​នា នោះ​ក៏​មិន​ចុះចាញ់​ងាយៗ​ដែរ​។ Onyedikachi  អាច​ប្រើ​កណ្ដាប់ដៃ ក្បាច់​ឃ្លេ និង កណ្ដាប់ដៃ​ដើម្បី​ឈ្នះ​គូប្រកួត​កន្លងមក​។ ក្នុងចំណោម​ជ័យជម្នះ ៣ លើក​នៅ​សង្វៀន ONE កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ទទួល​ជ័យជម្នះ ២ ដងដោយ​ពិន្ទុ និង ម្ដងទៀត​ដោយ​ការ​ទាត់​គូប្រកួត​ឲ្យ​ចុះចាញ់​។

​មុនពេល​ចាញ់ Morris កាល​ខែ កុម្ភៈ ត្រឹម​ទឹក​ទី​២   Onyedikachi ឈ្នះ​កីឡាករ​ថៃ Nat Natchayangkul ដោយ​ពិន្ទុ កាល​ខែ មីនា ឆ្នាំ ២០១៨ មុន​ឈ្នះ ជើង​ខ្លាំង​គុន​ចម្រុះ​ជនជាតិ​ឥណ្ឌា Sandeep Kumar Dahiya នៅ​ទឹក​ទី​១ កាល ខែ កក្កដា និង ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ដោយ​ពិន្ទុ កាល​ខែ តុលា​ឆ្នាំ ២០១៨​។

​ទោះជា​បែបណា​ក្ដី កីឡាករ​រហស្សនាម «The Biafran Warrior» បាន​អះអាងថា ៖«Devon Morris ជា​កីឡាករ​ល្អ​ម្នាក់ និង មានបទពិសោធន៍​ច្រើន​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ឡើង​ប្រកួត​សងសឹក​ម្ដងទៀត​។ ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​ចាញ់​ទៀត​ទេ​ព្រោះ​កាល​លើក​មុន​បញ្ចប់​ទៅដោយ​លទ្ធផល​មិនល្អ​រួចហើយ​។ ហើយ​ការប្រកួត​របស់ខ្ញុំ​នឹង​ខុសប្លែក​ពីមុន​។ មានតែ​ដល់ពេល​ប្រកួត​ទេ​ទើប​ដឹង​ចាញ់ឈ្នះ​។ ខ្ញុំ​ហ្វឹកហាត់​បានល្អ​មុន​ឡើង​ប្រកួត​»​។​

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​www.youtube.com/user/OneFCMMA​

​គូប្រកួត​នៅ​ថ្ងៃទី ៥ តុលា ខាងមុខ​៖

•​    ​De’von Morris vs. Emmanuel Onyedikachi (mixed martial arts — welterweight)
•​    ​Ryoji Kudo vs. Jerry Olsim (mixed martial arts — featherweight)
•​    ​Ayaka Miyauchi vs. Sandra Godvik (Muay Thai — women’s atomweight)
•​    ​Kodai Murata vs. Min Jong Song (mixed martial arts — bantamweight)
•​    ​Koki Naito vs. Alex Schild (mixed martial arts — flyweight)
•​    ​Kazumasa Sugawara vs. Ali Motamed (mixed martial arts — featherweight)
•​    ​Hikaru Yoshino vs. Chan Samart (mixed martial arts — bantamweight)
•​    ​Satomi Takano vs. So Yul Kim (mixed martial arts — women’s atomweight)
•​    ​Takuya Nagata vs. Otgonbaatar Nergui (mixed martial arts — lightweight)
•​    ​Asuka Tsubaki vs. Long La (mixed martial arts — featherweight)
•​    ​Ryuichi Yamashita vs. Ahmed Faez Anuar (mixed martial arts — lightweight)
•​    ​Koki Shimokawa vs. Sean Rush (kickboxing — lightweight)
•​    ​Yuko Suzuki vs. Edilah Johany (mixed martial arts — women’s atomweight)
•​    ​Hiroyasu Sakurai vs. Shimamura Naoki (74-kilogram catch weight)
•​    ​Shoa Arii vs. Lehe (kickboxing — 55-kilogram catch weight)
•​    ​Kanta Motoyama vs. Cep Holick (kickboxing — strawweight)


© រក្សាសិទ្ធិដោយ thmeythmey.com