អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ចូលរួម​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​២០១៩
04, Oct 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ មាន​មោទកភាព​ក្នុងការ​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ កម្មវិធី​នេះ​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​ទីក្រុង​ភ្នំពេញ​។​

​គោលបំណង​នៃ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​អំពី​និន្នាការ​ទីផ្សារ និង​ការវិវឌ្ឍ​រីកចម្រើន នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា​បញ្ហា​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទិន​នឹង​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។​

​កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ ៥០០​នាក់ ដែលជា​តំណាង​ពី​មន្ត្រី​រដ្ឋាភិបាល អ្នកធ្វើ​គោលនយោបាយ និយ័ត​ករ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ មជ្ឈដ្ឋាន​បណ្ឌិត​បញ្ញវន្ត ព្រមទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​។​



​សូមបញ្ជាក់ថា FinTech ឬ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​កម្មវិធី​កុំព្យូទ័រ កម្មវិធី​តាម​ទូរស័ព្ទ (app) ឬ​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​នានា ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជា​ជំនួយ ឬ​ផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​។​

​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​ប្រា​សាក់ មាន​មោទកភាព ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ទិវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឆ្នាំ​២០១៩​។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ឧត្ដុង្គឧត្ដម​មួយ ដែល​បាន​ប្រមូលផ្ដុំ​ប្រតិបត្តិ​ករ ក៏ដូចជា​និយ័ត​ករ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ជួបពិភាក្សា​អំពី​សារៈសំខាន់ នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ក្នុងការ​កំណត់​ទិសដៅ នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នា​យុគសម័យ​សេដ្ឋកិច្ច​ថ្មី និង​ដើម្បី​ស្វែងយល់​ឱ្យទាន់​ពេលវេលា​នូវ​ក្របខណ្ឌ​បទ​ប្បញ្ញត្តិ​ថ្មីៗ កត្តា​ប្រឈម កាលានុវត្តភាព និង​ការវិវឌ្ឍ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​»​។​

​លោក​បន្តថា​៖ «​ចំពោះ​ប្រា​សាក់ យើង​ទទួលស្គាល់​យ៉ាងខ្លាំង ពី​គុណសម្បត្តិ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ យើង​ជឿជាក់ថា បច្ចេកវិទ្យា​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ចំនួន​ប្រជាជន ដែល​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​។ តាមន័យ​នេះហើយ បានជា​យើង​បាន​វិនិយោគ​យ៉ាងច្រើន ទាំង​ពេលវេលា និង​ថវិកា ដើម្បី​ចាប់យក​អត្ថប្រយោជន៍ នៃ​និ​វា​នុ​វត្ត​ន៍​ថ្មី​នេះ​។ ហេតុនេះ ប្រា​សាក់​បាន​ខិតខំ​ធ្វើ​ទំនើបកម្ម រាល់​ប្រតិបត្តិការ​របស់ខ្លួន ដោយ​បំពាក់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដូចជា​ប្រព័ន្ធ​ធនាគារ​ស្នូល​ដ៏​ទំនើប សេវា​អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត និង​ការប្រើ​លេខ QR កូដ​ជាដើម​។​



​លោក សាយ សូ​នី បាន​បញ្ជាក់ថា បច្ចេកវិទ្យា​ទាំងនេះ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លាភាព​នៃ​សេវា​ហិរញ្ញវត្ថុ ដោយបាន​កាត់បន្ថយ​ចំណាយ និង​បង្កើន​លទ្ធភាព​កាន់តែច្រើន ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​ជួយ​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​

​លោក សូ​នី បន្ថែមទៀតថា​៖  «​បច្ចុប្បន្ននេះ យើង​មាន​អតិថិជន​ជាង ៤១០ ពាន់​នាក់ ដែល​ពួកគាត់​អាច​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​រួមមាន​សេវា ឥណទាន  បញ្ញើ​សន្សំ  ទូទាត់​វិក្កយបត្រ  ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈ​ការិយាល័យ​ទាំង​១៨០​សាខា អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត​យ៉ាង​ងាយស្រួល​»​។​



​អំពី​ប្រា​សាក់​៖

​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩​នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង ២,៨០០ លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង ២,៣៧០ លាន​ដុល្លារ​អាមេរិក បណ្តាញ​ការិយាល័យ​និង​ម៉ាស៊ីន​អេ​ធី​អឹម​ទូទាំងប្រទេស សេវា​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​ស្របតាម​តម្រូវការ​អតិថិជន និង​បុគ្គលិក​ជិត ៨,២០០​នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន ៤០ នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.prasac.com.kh ។​

​ត្រូវការ​កម្ចី​ពី​ប្រា​សាក់ សូម​អញ្ជើញ​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទង​មកកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។
​ប្រា​សាក់ រីកចម្រើន​ជាមួយគ្នា​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com