ពីនេះ ពីនោះ
«​និន្ទា​» និង​«​និទ្រា​» ន័យ​ខុសគ្នា ប៉ុន្តែ​នៅតែមាន​អ្នកសរសេរ​ច្រឡំ​
05, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​និន្ទា​» និង​«​និទ្រា​» ជា​ពាក្យ​ដែល​ប្រើ និង​សរសេរ​ខុសគ្នា​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



«​និន្ទា​» ជា​សំស្ក្រឹត និង​បាលី ដែល​មានន័យថា ដំណើរ​តិះដៀល​, ការរិះគន់​, ដំណៀល​។ ឧទាហរណ៍​៖ មនុស្ស​ក្នុង​លោក មិនអាច​ជៀសផុត​អំពី​និន្ទា​ពី​នរណាម្នាក់​បានឡើយ​។ ចំណែកឯ «​និទ្រា​»​ជា​ដំណើរ​ដេក​លង់លក់​។ ឧទាហរណ៍​៖ កំពុង​និទ្រា​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com