អត្ថបទពាណិជ្ជកម្ម
ម៉ូដ​ស្ទ័​រ ទទួលបាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់ ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ម៉ាក Mosbeau របស់​ជប៉ុន​
05, Oct 2019 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ម៉ូដ​ស្ទ័​រ  (modestore) គឺជា​ហាង​លក់ទំនិញ​គុណភាព​ខ្ពស់​សុទ្ធ អូ​រី​ជីណ​ល (Original) ១០០% ដែល​ទំនិញ​ទាំងអស់​នាំចូល​ពី​ទ្វីបអឺរ៉ុប អាមេរិក និង​ជប៉ុន​។ ហើយ​ឥឡូវនេះ ម៉ូដ​ស្ទ័​រ  ទទួលបាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់ នូវ​ម៉ាក​ផលិតផល Mosbeau (​ម៉ូ​ស​ប្យូ​) ពី​ប្រទេស​ជប៉ុន​។

​តើ​Mosbeau គឺជា​អ្វី​?
Mosbeau ជា​ក្រុមហ៊ុន​ដែល​ប្រជុំ​ទៅដោយ​ក្រុម​អ្នកឯកទេស​ជំនាញ ព្រមទាំង​ធនធានមនុស្ស​​ដែលមាន​សមត្ថភាព​យ៉ាង​ពិសេស​ផ្សេងៗ​គ្នា ដែល​ធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់នូវ​ផលិតផល​ថែរក្សា​សម្ផស្ស​ដ៏​មាន​ប្រសិទ្ធភាព​ជាច្រើន​ប្រភេទ​។



Mosbeau គឺជា​ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន ១០០% ហើយ​ផលិតផល​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ជំនាញ​ដ៏​ល្អ​ឯក នៃ​ប្រទេស​ជប៉ុន​។ ចាប់ផ្តើម​ពី​ការសិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ការ​សម្រាំង​ជ្រើស​យក​វត្ថុធាតុដើម ព្រមទាំង​ការផលិត និង​ការ​វិច​ខ្ចប់​នោះ អតិថិជន​របស់​យើង​ត្រូវបាន​ធានាថា​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​នៃ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ពី​ប្រទេស​ជប៉ុន​។

​លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា នាយិកា និង​ជា​ម្ចាស់​ហាង ម៉ូដ​ស្ទ័​រ បាន​កត់សម្គាល់ថា ប្រជាជន​ខ្មែរ ក៏ដូចជា​នៅ​អាស៊ី​ទាំងមូល និយម​ចូលចិត្ត​ថែរក្សា​សម្រស់ ជាពិសេស​សុខភាព​ស្បែក និង​ចង់បាន​ស្បែក​ស​ម៉ដ្ឋខៃ​។ ប៉ុន្តែ​ពួកគាត់​ហាក់ដូចជា​លំបាក ជ្រើស​យក​ផលិត​ល​ផល​ដែល​មានគុណ​ភាពល្អ ហើយ​ផ្តល់​សុ​វត្តិភាព​ដល់​ការប្រើប្រាស់​រយៈពេល​យូរ​។ លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា បន្ថែមថា​៖ ផលិតផល​ជាច្រើន ត្រូវបាន​ផលិតឡើង គឺ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត តែ​ខាងក្រៅ និង​លឿន​ពេក ដែល​ខុសពី​គោលការណ៍​ថែរក្សា​សម្រស់ និង​សុខភាព​របស់​ផលិតផល Mosbeau​។ លើសពីនេះទៅទៀត Mosbeau​យល់ច្បាស់​ពី​ស្ត្រី​ដែលមាន​អាយុ​ច្រើន ដែល​ងាយ​នឹង​ធ្លាក់​សម្រស់ ហើយ Mosbeau បាន​ផលិត​ស្រ​ឡាយ​ផលិតផល​ជាច្រើន​ដើម្បី​បំពេញតម្រូវការ​នេះ​»​។​



​លោកស្រី ពិ​ទូ​ពុធ​ធីតា បន្តទៀតថា​៖ «​ដំបូង ខ្ញុំ​បាន​សាកល្បង​ប្រើ​ដោយផ្ទាល់ ព្រោះថា​ក្នុង​អាជីព​របស់ខ្ញុំ មិនដែល​បាន​គេង​គ្រប់គ្រាន់​ឡើយ ហើយ​សុខភាព និង​សម្រស់​របស់ខ្ញុំ​ធ្លាក់ចុះ​គួរ​ឲ្យ​បារម្ភ​។ ប៉ុន្តែ​ក្រោយពី​ប្រើប្រាស់ Mosbeau មួយរយៈ​មក ឃើញថា​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត​។ ដូច្នេះហើយ​បានជា​ហាង ម៉ូដ​ស្ទ័​រ យើងខ្ញុំ​សម្រេច​នាំយក ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ម៉ាក Mosbeau​នេះ មក​ចែកចាយ​លក់​ទូទាំងប្រទេស​កម្ពុជា​តែម្តង​»​។​



​ក្រោយពី​ទទួលបាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក ម៉ូដ​ស្ទ័​រ បាន​ជ្រើសតាំង​ភ្នាក់ងារ​លក់​បន្ត​ជាច្រើន​នាក់ គ្រប់​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង ដែល​ភ្នាក់ងារ​នីមួយៗ ត្រូវ​បានផ្តល់​លិខិតបញ្ជាក់ ដោយមាន​ការចុះហត្ថលេខា​ដោយ លោកស្រី ខេង ពិ​ទូ​ពុធ​ធីតា និង​មាន​ឡូ​ហ្គូ (logo) របស់ modestore ជា​សម្គាល់​។ ដូច្នេះ​អតិថិជន​អាច រក​ជាវ​ផលិតផល Mosbeau នៅ​គ្រប់ទិសទី​ដែល​នៅ​ជិត​លោកអ្នក ដើម្បី​ទទួលបាន​នូវ សេវាកម្ម​យ៉ាង​ឆាប់រហ័ស ទាន់​ចិត្ត​។

​លោកស្រី ពិ​ទូ​ពុធ​ធីតា បាន​បន្ថែមទៀតថា ផលិតផល ម៉ូ​ស​ប្យូ ក្រៅពី​ស្រ​ឡាយ​ផលិតផល​ថែរក្សា​សម្រស់ ក៏មាន​អាហារ​បំប៉ន ដែល​ផលិត​ផ្សំ​ឡើង​យ៉ាង​សម្រិតសម្រាំង​ពី​សារធាតុ​ផ្សំ​ល្អៗ​បំផុត​ជាច្រើន​ប្រភេទ ហើយ​ត្រូវបាន​ទទួលស្គាល់​ពី​រដ្ឋា​ភិ​បាល ជប៉ុន និង​ក្រសួងសុខាភិបាល​ប្រទេស​កម្ពុជា​ផងដែរ​។



​នៅក្នុង​សិក្ខាសាលា​ស្តីពី​«​ការថែរក្សា​សម្រស់ និង​ការជួបជុំ​ភ្នាក់ងារ​លក់​ផលិតផល​ម៉ូ​ស​ប្យូ​» លោកស្រី ពិ​ទូ​ពុធ​ធីតា បាន​ឲ្យ​ដឹងថា ភ្នាក់ងារចែកចាយ​ផលិតផល របស់​ម៉ូ​ស​ប្យូ ពី​ហាង​ម៉ូដ​ស្ទ័​រ នឹង​ទទួលបាន​ការបណ្តុះបណ្តាល ជំនាញ​ក្នុង​ការលក់ ជំនាញ​ក្នុង​ការធ្វើ​ទីផ្សារ ក៏ដូចជា​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង​ផ្សេងៗ​ទៀតផង​ដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា ម៉ូដ​ស្ទ័​រ បានរៀបចំ​សិក្ខាសាលា​ស្តីពី ការថែរក្សា​សម្រស់ និង​ការជួបជុំ​ភ្នាក់ងារ លក់​ផលិតផល​ម៉ូ​ស​ប្យូ នា​ថ្ងៃអាទិត្យ ទី​២២ សីហា កន្លងទៅនេះ​។ សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​ភ្នាក់ងារ​លក់​ផលិតផល​របស់​ម៉ូ​ស​ប្យូ លោកអ្នក​អាចទាក់ទង​ទៅកាន់​ហាង ម៉ូដ​ស្ទ័​រ ផ្ទាល់​ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​អាគារ​លេខ ១៤BC ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាច​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ​ទាក់ទង​លេខ 078 500 300/ 015 88 4888 ៕

















​(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com