ជាតិ
បាក់ឌុប
សម្ដេច ហ៊ុន សែន នឹងជួបសិស្សនិទ្ទេសA ឆ្នាំ២០១៩ ទាំង៤៤៣នាក់ នៅថ្ងៃទី៧តុលា រូបភាពពីហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៧ តុលានេះ សម្ដេច ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A ឆ្នាំ២០១៩ ទាំង ៤៤៣នាក់ និងអាណាព្យាបាលសិស្ស នៅវិមានសន្តិភាព។ នេះបើតាម លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនបានដឹងពីរង្វាន់លើកទឹកចិត្តអ្វីខ្លះ ដែលសម្តេច នាយករដ្ឋមន្ត្រី នឹងផ្តល់ជូនសិស្សនិទ្ទេស A ឆ្នាំនេះឡើយ។ លោក បញ្ជាក់ថា លោកក៏រង់ចាំមើលដូចគ្នា។
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ មានចំនួន ៧៩,០៥២នាក់ ត្រូវជា៦៨.៦២ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤៤៣នាក់, និទ្ទេស B មានចំនួន ២,៤៣០នាក់, និទ្ទេស C មានចំនួន ៥, ៨៤៧នាក់, និទ្ទេសD មានចំនួន ១៤,១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦,២៣២ នាក់៕
Tag:
សម្ដេច ហ៊ុន សែន
បាក់ឌុប
អប់រំ
និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com