ជាតិ
បាក់ឌុប
សម្ដេច ហ៊ុន សែន នឹង​ជួប​សិស្ស​និទ្ទេស​A ឆ្នាំ​២០១៩ ទាំង​៤៤៣​នាក់ នៅ​ថ្ងៃទី​៧​តុលា​
05, Oct 2019 , 1:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក​សម្ដេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកផេក​សម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ ទី​៧ តុលា​នេះ សម្ដេច ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​២០១៩ ទាំង ៤៤៣​នាក់ និង​អាណាព្យាបាល​សិស្ស នៅ​វិមាន​សន្តិភាព​។ នេះ​បើតាម លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​។



​តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូ​បនេះ មិន​បាន​ដឹង​ពីរ​ង្វាន់​លើកទឹកចិត្ត​អ្វីខ្លះ ដែល​សម្តេច នាយករដ្ឋមន្ត្រី នឹង​ផ្តល់ជូន​សិស្ស​និទ្ទេស A ​ឆ្នាំ​នេះឡើយ​។ លោក បញ្ជាក់ថា លោក​ក៏​រង់​ចាំមើល​ដូចគ្នា​។

​សូមបញ្ជាក់ថា បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង ១៩ សីហា ឆ្នាំ​២០១៩ មាន​ចំនួន ៧៩,០៥២​នាក់ ត្រូវជា​៦៨.៦២​ភាគរយ​។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់​, និទ្ទេស B មាន​ចំនួន ២,៤៣០​នាក់​, និទ្ទេស C មាន​ចំនួន ៥, ៨៤៧​នាក់​, និទ្ទេស​D មាន​ចំនួន ១៤,១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦,២៣២ នាក់​៕

Tag:
 សម្ដេច ហ៊ុន សែន​
  បាក់​ឌុប​
  អប់រំ​
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com