ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
កម្មវីធីចាប់ឆ្នោត តូយ៉ូតា ប្រូម៉ូសិនយក្ស និងការសម្ពោធរថយន្តតូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០ ២០
05, Oct 2019 ,
1:38 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីល្ងាចថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រូម៉ូសិនយក្ស ដែលជាកម្មវិធីចាប់ឆ្នោតធំ មិនធ្លាប់មានពីមុនមក នៅដឺ ព្រេមៀ សេនធ័រ សែនសុខ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានរៀបចំពិធីសម្ពោធរថយន្ត តូយ៉ូតា Rush TRD ស៊េរីឆ្នាំ២០២០ របស់ខ្លួនផងដែរ។
លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍នៅក្នុងពិធីនេះថា នេះគឺជាកិត្តិយសដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំនូវកម្មវិធីចាប់រង្វាន់ពិសេសនេះឡើង ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៩នេះ។ បើតាមលោក គង់ នួន រង្វាន់ប្រូម៉ូសិនយក្ស ក្នុងរាត្រីនេះមានដូចជា៖នាឡិកាដៃ Apple Watch ចំនួន២០រង្វាន់, ទូរស័ព្ទ iPhone XS Max ចំនួន ១៨រង្វាន់, ម៉ូតូ Yamaha Qbix ចំនួន ១១រង្វាន់ និងរង្វាន់ធំចុងក្រោយ ពីរថយន្តតូយ៉ូតា Hilux Revo Rally ស៊េរីថ្មី ឆ្នាំ ២០២០ ចំនួន១រង្វាន់។
ឆ្លៀតក្នុងរាត្រីដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានរៀបចំនូវពិធីសម្ពោធជាផ្លូវការ រថយន្តតូយ៉ូតា Rush TRD ស៊េរីថ្មីឆ្នាំ២០២០ ដែលជារថយន្តកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា រថយន្តតូយ៉ូតា Rush នេះ ទើបតែនាំចូលក្នុងទីផ្សារប្រទេសកម្ពុជា បានតែមួយឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនទូទាំងប្រទេស គឺមានចំនួនច្រើនលើសលប់។ ហេតុដូចនេះ ទើបក្រុមហ៊ុន សម្រេចចិត្តនាំចូលនូវរថយន្តតូយ៉ូតា Rush TRD មួយប្រភេទទៀត ដែលជារថយន្តប្រភេទស្តីរ អមជាមួយនឹងគ្រឿងតុបតែងលម្អខាងក្រៅ ដែលរំលេចជាមួយនឹងអក្សរ TRD ធ្វើឲ្យរថយន្តទាំងមូលកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញ មួយកម្រិតទៀត។
ក្នុងឱកាសនេះ លោកប្រធានក្រុមហ៊ុន ក៏សូមធ្វើការប្រកាសដែរថា ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនដែលស្ថិតនៅទីតាំងចាស់ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី បានបើកដំណើរការឡើងវិញហើយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល២ឆ្នាំ កន្លងមក។ អគារទីស្នាក់ការកណ្តាលថ្មីនេះ មានកម្ពស់ ៥ជាន់ ប្រកបដោយផាសុកភាព និងភាពធំទូលាយ ភ្ជាប់ជាមួយនឹងការបំពាក់ សម្ភារបរិក្ខារទំនើបៗ។ ដូច្នេះអតិថិជនដែលមានបំណងទិញរថយន្តថ្មី និងទទួលយកសេវាកម្មផ្សេងៗ អាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធថ្មី នៅអគារទីស្នាក់ការកណ្តាលថ្មីនេះ។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះ ក្រុមហ៊ុនក៏មានសាខាផ្សេងៗជាច្រើនទៀត នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ផងដែរ។
ជាចុងបញ្ចប់ លោក គង់ នួន ក៏បានថ្លែងអំណរគុណចំពោះវត្តមាន និងការគាំទ្រ ពីបណ្តាអតិថិជនទាំងអស់ មកលើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)កន្លងមក។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន លើវិស័យយានយន្តឲ្យកាន់តែល្អប្រសើរ តាមរយៈការពង្រីកសាខាបន្ថែម ក៏ដូចជាការបន្តនាំចូលនូវរថយន្ត ដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់ទីផ្សារ ជាមួយនិងសេវាកម្មថែទាំនិងជួសជុលរថយន្ត ប្រកបដោយទំនុកចិត្ត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
អ្នកនាង ប៊ុន ចាន់តារារ័ត្ន ប្រធានផ្នែកទីផ្សារ
ទូរស័ព្ទលេខ ០១៧ ២២២ ៧៣៣ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម