ជាតិ
សិល្បះ
នរ​វិទូ អាំង ជូ​លាន ពន្យល់​ន័យ និង​ការប្រដូច​ប្រាសាទ ទៅនឹង​គភ៌ របស់​បុព្វបុរស​ខ្មែរ​
05, Oct 2019 , 9:59 pm        
រូបភាព
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖ លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន បាន​ពន្យល់​ពី​អត្ថន័យ​របស់​«​ប្រាសាទ​» ទៅនឹង​«​គភ៌​» របស់​ខ្មែរ​សម័យបុរាណ​។ នរ​វិទូ​រូបនេះ បាន​ពន្យល់​ពី​អត្ថន័យ​នេះ​ពិស្តារ​នៅក្នុង​បាឋកថា​ស្ដីពី​«​វដ្ដសង្សារ​៖ សិល្បៈ​និង​កិច្ច​» កាលពី​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៩​កន្លងទៅ ដោយបាន​បង្រួម​សេចក្ដី​សង្ខេប​ការយល់ឃើញ​របស់​អ្នកប្រាជ្ញ​បារាំង​២​រូប ដែល​ធ្លាប់​យល់​ផ្សេងគ្នា ជុំវិញ​អត្ថន័យ​របស់​«​ប្រាសាទ​» ដោយ​ម្នាក់​យល់ថា​ប្រាសាទ​ជា​ឋាន​ទេព និង​ម្នាក់ទៀត​យល់ថា​ប្រាសាទ​ជា​កន្លែង​បញ្ចុះធាតុ​ស្ដេច​។ សម្រាប់​លោក អាំង ជូ​លាន គំនិត​នៃ​អ្នកប្រាជ្ញ​ទាំងពីរ​សុទ្ធតែ​ត្រឹមត្រូវ​។​



​សាស្ដ្រាចារ្យ អាំង ជូ​លាន ពន្យល់ថា​ប្រាសាទ​ជា​លំនៅ​របស់​អាទិទេព ព្រោះ​គេ​មាន​តម្កល់​ទេព តែ​វា​ជា​លំនៅ​ចុងក្រោយបង្អស់ ដែល​ម្ចាស់​ប្រាសាទ ឬ​ព្រះរាជា ទៅ​ចាប់ជាតិ​នៅ​ឋាន​អាទិទេព​ដែល​គេ​គោរព​។ ជាក់ស្តែង​ប្រាសាទអង្គរវត្ត មាន​ឈ្មោះថា​«​ពិស្ណុលោក​»​ដែលជា​ព្រះ​មរណនាម របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ លោក អាំង ជូ​លាន ពន្យល់​បន្ថែមថា​៖«​យើង​ឃើញ​តួនាទី​នៃ​រាហូ​ហើយ ប្រាសាទ​ជា​គភ៌ រាហូ​កើត​ស្លាប់​វិញ គឺ​អ្វីដែល​កំពុងតែ​រៀបចំខ្លួន​មិនទាន់​ចេញមក​»​។



​បើតាម​នរ​វិទូ​ដដែល ដើមឡើយ​តាម​ប្រាសាទ​មាន​តម្កល់​ក្រឡ​ដាក់​ធាតុ​ជាច្រើន ដោយ​អ្នកស្រុក​ជឿថា ការធ្វើ​បែបនេះ​ដើម្បីឱ្យ​អ្នកស្លាប់​នោះ បាន​ទៅ​ចាប់ជាតិ​នៅ​ឋាន​ជាទី​គាប់ចិត្ត​។ ប៉ុន្តែ​ភស្តុតាង​ទាំងនេះ ត្រូវបាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ នៅ​អំឡុង​ទសវត្ស​៨០ និង​៩០​។​

​សូម​ស្ដាប់​ការពន្យល់​ពិស្ដារ​របស់លោក អាំង ជូ​លាន ដូចតទៅ​៖





Tag:
 អាំង ជូ​លាន​
 ​ប្រាសាទ​
 ​គភ៌​
  វប្បធម៌​
 ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com