ជាតិ
សេដ្ឋកិច្ច
ក្រសួង​ការងារ អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​អាជីវកម្ម​តូចៗ​ឡើងវិញ​
06, Oct 2019 , 10:38 am        
រូបភាព
របរ​មួយចំនួន​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​អាជីវកម្ម​ឡើងវិញ​។ រូបថត Thmey Thmey និង ADB
របរ​មួយចំនួន​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញាត​ឲ្យ​ជនបរទេស​ធ្វើ​អាជីវកម្ម​ឡើងវិញ​។ រូបថត Thmey Thmey និង ADB
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ប្រកប​អាជីវកម្ម និង​ធ្វើ​ការងារ​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​១០ ឡើងវិញ​។



​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​៥ តុលា ក្រសួង​ការងារ បាន​ពន្យល់​មូល​ហេតុដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​របរ​ស្វ័យ​និ​យោជន៍​ឡើងវិញ​នេះ​ថា កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។

​សូម​រំឭកថា កាលពី​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៩  ក្រសួង​ការងារ បាន​ហាមឃាត់​ជនបរទេស ប្រកបការងារ​ស្វ័យ​និ​យោជន៍​ចំនួន​១០ រួមមាន​ការងារ​ជា​អ្នកបើកបរ​យាន្ត​ជំនិះ​គ្រប់​ប្រភេទ អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​តាម​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​តាម​ទីសាធារណៈ អ្នក​កាត់សក់ អ៊ុតសក់​និង​ថែរក្សា​សម្ផស្ស អ្នក​ម៉ាស្សា និង​ចាប់​សរសៃ អ្នកផ្ដល់​សេវាកម្ម​កាត់ដេរ និង​សម្អាត​ស្បែកជើង អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធរូប ជាងកាត់ដេរ​សម្លៀកបំពាក់ និង​ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​ជាដើម​៕

អត្ថបទទាក់ទង


Tag:
 ​សេដ្ឋកិច្ច​
  របរ​ស្វ័យ​និ​យោជន៍
© រក្សាសិទ្ធិដោយ thmeythmey.com