ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​ខួរក្បាល​ល្អ ពូកែ​ចងចាំ កុំ​រំលង​ភេសជ្ជៈ​ទាំងនេះ​
25, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​សរសៃប្រសាទ​រា​ប់​លាន​ជាមួយ​រាងកាយ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកប​​ដោយ​ប្រសិទ្ធភាព​។ នៅពេលណា​ខួរក្បាល​ទទួលរង​សម្ពាធ ឬ​តានតឹង​វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ជួយ​ជំរុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​ភេសជ្ជៈ​ដែល​ជួយ​រក្សា ក៏ដូចជា​បង្កើន​ថាមពល​ខួរក្បាល​ជំរុញ​ការចងចាំ ៖

១. ទឹក​ការ៉ុត​ស្រស់​
​នោះ​ក៏​ព្រោះតែ​ការ៉ុត​មាន​ផ្ទុក​សារធាតុ beta carotene ដែល​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​និង​ការចងចាំ​ដោយ​ជួយ​កម្ចាត់​ការ​រ​រលាក​ក្នុង​ខួរក្បាល​។​

២. ទឹក​មើម​ឆៃថាវ​ក្រហម​
​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។ ការទទួល​ទាន​ទឹក​មើម​ឆៃថាវ​ក្រហម​ជាប្រចាំ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើស​សម្ពាធ​ឈាម​ផងដែរ​តាមរយៈ​សារធាតុ nitric oxide ដែល​វា​មាន​ផ្ទុក​។​

៣. ទឹក​ប៉េងប៉ោះ​ស្រស់​
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ទឹក​ប៉េងប៉ោះ​ស្រស់​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ ជាពិសេស​សារធាតុ lycopene ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​។​

៤. ទឹក​ផ្លែ​ទទឹម​ស្រស់​
ការទទួល​ទាន​ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ​ជួយ​សម្រួល​ចរន្តឈាម​ទៅកាន់​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។​នេះ​មានន័យថា​កោសិកា​ខួរក្បាល​នឹង​ទទួលបាន​សារធាតុចិញ្ចឹម ព្រមទាំង​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​មុខងារ​។​

៥. ទឹក​សូកូឡា​ក្ដៅៗ​
​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ការ​ទទួលទាន​សូកូឡា​ក្ដៅៗ​ដោយ​មិន​បន្ថែម​ស្ករ​និង​ក្រែ​ម​ច្រើន​លើស​លប់ ១ ពែង​ជាប្រចាំ​ក៏​អាចជួយ​រក្សា​សុខភាព​ខួរក្បាល​និង​បង្កើន​ការចងចាំ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ដែល​ជួយ​ការពារ​ខួរក្បាល​ពី​ការបំផ្លាញ​ផ្សេងៗ​។​

៦. តែ​បៃតង​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ l-theanine ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​បញ្ហា​គេង​មិន​លក់​ដែលជា​កត្តា​ចម្បង​នៃ​បញ្ហា​ខួរក្បាល ព្រមទាំង​ការចងចាំ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com