ជាតិ
អ្នកភូមិ​ចាប់ផ្តើម​ទទួលផល​ពី​ផ្សិត​ក្នុងព្រៃ​អង្គរ​
06, Oct 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ នៅ​រដូវភ្លៀង​ចាប់ផ្តើម​មកដល់ អនុផល​ផ្សិត​ក្នុងព្រៃ​អង្គរ​ក៏​ផ្តើម​ផ្តល់​ផល​ជា​បន្តបន្ទាប់​។ តួយ៉ាង​នៅ​ឆ្នាំនេះ គេ​សង្កេតឃើញ​រុក្ខជាតិ​ផ្សិត​បានផ្តល់​ផល​ច្រើន​គួរសម​មិន​ខុសពី​ឆ្នាំមុនៗ​ប៉ុន្មាន​ទេ​។ អ្នកភូមិ​បាន​ប្រមូល​ពី​តាម​ព្រៃ​ក្បែរៗ​ភូមិ ដាក់​តម្រៀប​លក់​តាម​កំណាត់​ផ្លូវ​ទៅ​អង្គរវត្ត​ឬ​តាម​តំបន់​ប្រាសាទ​មួយចំនួន​។ ផ្សិត​ទាំងនោះ​មានដូចជា ផ្សិត​ធ្យូង ផ្សិត​ក្ងោក ផ្សិតត្រចៀកកណ្ដុរ​។​ល​។ ចំណែក​តម្លៃ​ទៅតាម​ប្រភេទ​ផ្សិត ថ្លៃ​ចន្លោះ​ពី​៥០០០​រៀល​ទៅ​១៥,០០០​រៀល​ក្នុង​មួ​យក​ញ្ជ្រែ​ង​៕



​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​នៃ​ការដាក់​លក់​ផ្សិត​របស់​អ្នកភូមិ​នៅតាម​បណ្ដោយ​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ឬ​ផ្លូវធំ​ទៅ​ប្រាសាទអង្គរវត្ត​៖



























Tag:
 ផ្សិត​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com