អត្ថបទពាណិជ្ជកម្ម
ឈ្នះ៤០លានរៀលពីភេសជ្ជៈវើក WURKZ គ្រប់ល្មមសម្រាប់រៀបចំមង្គលការ ជាមួយនារីក្នុងដួងចិត្ត
× កសិកររស់នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន បានសម្រេចបំណងប្រាថ្នា ដោយទទួលបានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំមង្គលការ ជាមួយនារីដែលខ្លួនស្រឡាញ់ បន្ទាប់ពីឈ្នះរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលលោកទិញទទួលទានត្រឹម១កំប៉ុងប៉ុណ្ណោះ។
លោក ភឿ ហ៊ន បានឱ្យដឹងថា៖«វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។ រង្វាន់៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រមៃថា នឹងបានរៀបការជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើន សម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ»។
អ្នកស្រុកចិត្របុរីរូបនេះបានបន្ថែមថា ថវិកាមួយផ្នែកនៃប្រាក់រង្វាន់នេះ នឹងជូនម្តាយរបស់ខ្លួនខ្លះ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងខ្លះទៀតសម្រាប់យកទៅរៀនជំនាញជួសជុលម៉ូតូ ដើម្បីបង្កើតមុខរបរទៅថ្ងៃអនាគត»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com