ជាតិ
ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​១៥០០០​រៀល ចរាចរ​ហើយ​!
07, Oct 2019 , 10:23 am        
រូបភាព
​ភ្នំពេញ​៖ ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥០០០​រៀល ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៅ​ថ្ងៃទី​៧ ខែតុលា នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​យ៉ាង​ដូច្នេះ នា​ជំនួប​ជាមួយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន​៤៤៣​នាក់ ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩​។​



​ប្រភេទ​ប្រាក់​១៥០០០​រៀល ត្រូវបាន​បោះពុម្ព​ឡើង​ដើម្បី​អបអរ​ខួប​គម្រប់​១៥​ព្រះវស្សា​នៃ​ព្រះរាជ​ពិធី​យាង​គ្រង​ព្រះ​បរម​រាជ្យសម្បត្តិ​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។

​នា​ជំនួប​វិមាន​សន្តិភាព​នោះ​ផងដែរ ប្រមុខ​រដ្ឋាភិបាល ក៏បានផ្តល់​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​១៥០០០​រៀល​ដល់​សិស្ស​ឆ្នើម​និទ្ទេស A ទាំង​៤៤៣​រូប ម្នាក់ៗ​ចំនួន​២​សន្លឹក បន្ថែម​លើ​រង្វាន់ និង​ប្រាក់រង្វាន់​ផ្សេងទៀត​៕
អត្ថបទទាក់ទង


រូបក្រដាសប្រាក់រៀល ១៥,០០០ ដាក់ឱ្យចរាចរណ៍ នៅថ្ងៃទី៧តុលា ឆ្នាំ២០១៩។ រូបថត៖ AKP។


Tag:
 ​ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com