ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខ្វះ “​កាល់ស្យូម​” ហើយ ប្រសិនបើ​អាកា​រៈទាំង​នេះ​លេចឡើង​
07, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កាល់ស្យូម គឺជា​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។ ទោះជា​យ៉ាងណា​រាងកាយ​ក៏ត្រូវ​ការ​ជាតិ​កាល់ស្យូម​ដើម្បី​រក្សា​សម្ពាធ​ឈាម គ្រប់គ្រង​ការបញ្ចេញ​អ័រម៉ូន និង​ដំណើរការ​មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​ប្រក្រតី​ផងដែរ​។ នៅពេល​រាងកាយ​ទទួលបាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ នោះ​អ្នក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម​មិន​ខាន​។ ថា​តើក​ង្វះ​ជាតិ​កាល់ស្យូម​បង្ហាញ​អាកា​រៈ​អ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​នៅពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ៖

១. ស្បែក​ស្ងួត​

​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​ក៏​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ស្បែក​ផងដែរ​។ ជាធម្មតា​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បែក​ស្រកា​។ លើសពីនេះទៅទៀត​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការវិវត្ត​នៃ​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​ត្រអក​និង​ជំងឺ​ស្បែ​ករបក​ក្រហម (psoriasis)​។​

២. អស់កម្លាំង​ខុស​ប្រក្រតី​

​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ​? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ​។ អ្នក​ដែល​ជួបប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ងាយ​នឹងមាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន​។​នោះ​ក៏​ព្រោះតែ​ជាធម្មតា​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ គឺ​បង្ក​ផលប៉ះពាល់​ចំពោះ​សុខភាព​ទាំងមូល​។ ដូច្នេះ​ប្រសិនបើ​អ្នក​ជួបប្រទះ​អាកា​រៈ​អស់កម្លាំង​ខ្លាំង ល្ហិតល្ហៃ ឬ​មាន​អារម្មណ៍​ខ្សោយ​ថាមពល​ជាប់​ជានិច្ច ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​។​

៣. ជំងឺ​បាក់​ទឹកចិត្ត (Depression)

​នោះ​ក៏​ព្រោះតែ​កាល់ស្យូម​មាន​តួនាទី​ចាំបាច់​សម្រាប់​ការគ្រប់គ្រង​អារម្មណ៍​ជួយ​ឲ្យ​ស្ងប់​និង​ធូរស្រាល​។ ដូច្នេះហើយ​ទើប​នៅពេល​ទទួលទាន​កាល់ស្យូម​បាន​តិច​ប៉ុណ្ណា ហានិភ័យ​នៃ​បញ្ហា​ធ្លាក់​ទឹកចិត្ត និង​អារម្មណ៍មិនល្អ​កើនឡើង​ប៉ុណ្ណោះ​។​

៤. គេង​មិន​លក់​

​ជឿ ឬ​អត់ថា​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ បញ្ហា​នោះ​គឺ​កាល់ស្យូម​ក៏មាន​តួនាទី​ក្នុងការ​បង្កើត​អ័​រ​​ម៉ូ​ន​មេ​ឡា​តូ​នី​ន​ដែល​ជួយ​ឲ្យ​គេង​លក់​។ ទោះបីជា​ពេលខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផលប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញលេញ​ឡើងវិញ​នៅ​ព្រឹក​បន្ទាប់​។​

៥. ឈឺ​ឆៀបៗ​និង​ស្ពឹក​

​កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ស្ពឹក​និង​ឈឺ​ឆៀប​ជុំវិញ​មាត់ ឬ​ម្រាម​ដៃជើង ឬ​សូម្បីតែ​ញ័រ​សាច់ដុំ​។​

៦. ឧស្សាហ៍​ឈឺ​

​កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ខ្លាំងក្លា​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ គ្រុនផ្ដាសាយ ក្អក អា​ឡែក​ស៊ី ហើយ​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ជាប្រចាំ​។​

៧. ក្រចក​ផុយស្រួយ​ឆាប់​បាក់​

​ក៏​ដូចនឹង​ឆ្អឹង​ដែរ ក្រចក​ក៏ត្រូវ​ការ​បរិ​មាណនៃ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​សុខ​ភាពល្អ​ផងដែរ​។ ដូច្នេះ​នៅពេល​អ្នកមាន​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម ក្រចក​ប្រែជា​ស្ងួត​ខ្លាំង ខ្សោយ​ងាយ​របក​និង​ឆាប់​បាក់​។​

៨. រមួល​សាច់ដុំ​

​អាកា​រៈរ​មួល​សាច់ដុំ​ដែល​ច្រើន​កើតឡើង​នៅពេល​យប់​អាចជា​រោគសញ្ញា ឬ​អាកា​រៈ​ដំបូង​បំផុត​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com