FIFA
កីឡាជាតិ
ជាតិ
​ខណៈ​កម្ពុជា​ត្រៀម​ជួប​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ FFC ដាក់លក់​សំបុត្រ​ជំនួប​ជាមួយ​អ៊ីរ៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
07, Oct 2019 , 2:06 pm        
រូបភាព
លោក Keisuke Honda (អាវស)ពេលដឹកនាំបង្វឹកក្រុមជម្រើសជាតិកម្ពុជានៅប្រទេសអ៊ីរ៉ង់, រូបភាពពី FFC
លោក Keisuke Honda (អាវស)ពេលដឹកនាំបង្វឹកក្រុមជម្រើសជាតិកម្ពុជានៅប្រទេសអ៊ីរ៉ង់, រូបភាពពី FFC
ដោយ:
​សំបុ​ទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​អ៊ីរ៉ាក់ ក្នុង​វគ្គ​ជម្រុះ World Cup ជុំ​ទី​នៅ​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ បានដាក់​លក់​នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​



​សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១​មានតម្លៃ​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​កៅអី និង​ដំបូល និង​ទី​២​មានតម្លៃ​៥​ពាន់​រៀល​សម្រាប់​កន្លែង​គ្មាន​កៅអី​។ សំបុត្រ​នឹង​បើក​លក់​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda អ្នកចាត់ការ​ទូទៅ ដែលមាន​លោក Felix Dalmas ជា​គ្រូបង្វឹក​កំពុង​បន្ស៊ាំ​ខ្លួន​និង​ហ្វឹកហាត់​នៅលើ​ទឹកដី​អ៊ីរ៉ង់ ដើម្បី​ត្រៀម​តទល់​ជាមួយ​អ៊ីរ៉ង់ សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup ជុំ​ទី​២​នៅ​ថ្ងៃទី​១០ តុលា នៅ​ពហុ​កីឡដ្ឋាន Azadi ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​។

​មុន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​កាលពី​យប់​ថ្ងៃទី​៥ តុលា ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ជម្រុះ​កីឡាករ​៣​រូប រួមមាន​ខ្សែប្រយុទ្ធ ដាវ នី​ម (​គីរីវង់​), ខ្សែប្រយុទ្ធ កាន់ ពិសាល (​ក្រសួងការពារជាតិ​) និង​ខ្សែបម្រើ សួន សុវណ្ណ (​ព្រះខ័ន​រាជ​ស្វាយរៀង​)​។ សម្រាប់​ពីរ​ប្រកួត​កន្លងមក​ក្នុង​ពូ​ល C កម្ពុជា​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ជាមួយ​ហុងកុង និង​ចាញ់​បា​រ៉ែ​ន ១-០៕

 




Tag:
 បាល់ទាត់​
  World Cup
  ក្រុម​ជម្រើសជាតិ​កម្ពុជា​
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com