កីឡាជាតិ
ជាតិ
ស​.​ស​.​យ​.​ក កំចាយមារ​ឈ្នះ​កៅអី AFF Futsal Club ក្រោយ​គ្រង​ជើងឯក​ថ្នាក់ជាតិ​
07, Oct 2019 , 8:59 pm        
រូបភាព
ស.ស.យ.ក ស្រុកកំចាយមារលើកពានក្នុងការប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិប្រចាំឆ្នាំ២០១៩, រូបភាពទាំងអស់ពី FFC
ស.ស.យ.ក ស្រុកកំចាយមារលើកពានក្នុងការប្រកួតបាល់ទាត់ក្នុងសាលថ្នាក់ជាតិប្រចាំឆ្នាំ២០១៩, រូបភាពទាំងអស់ពី FFC
ដោយ:
​ក្រុមបាល់ទាត់​ក្នុង​សាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ស្រុក​កំចាយមារ បានឈ្នះ​កៅអី​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Club Championship 2020 បន្ទាប់ពី​ពួកគេ​គ្រង​ជើងឯក​ក្នុងការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រុម​នេះ​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹ​ត្តិ្ក​ការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​មួយ​នេះ​។



​ក្រុមបាល់ទាត់​ក្នុង​សាល ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ បាន​គ្រង​ជើងឯក​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ ក្រោយ​យកឈ្នះ​ក្រុម​ឪម៉ាល់​ក្នុង​លទ្ធផល ១១-៥ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នេះ​ជាការ​គ្រង​ជើងឯក​លើក​ទី​២ បន្ទាប់ពី​ពួកគេ​បាន​គ្រង​ជើងឯក​ពានរង្វាន់​នេះ​លើកដំបូង​នៅ​ឆ្នាំ​២០១៧​។

​ជ័យជម្នះ​នេះ ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តព្រៃវែង​មួយ​នេះ ទទួលបាន​កៅអី​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFF Futsal Club Championship 2020 ដែលជា​ការបង្ហាញ​ខ្លួន​លើក​ទី​២​របស់​ពួកគេ​។ សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ឆ្នាំ​២០១៨ ដែល​ឥណ្ឌូណេស៊ី​ធ្វើ​ម្ចាស់ផ្ទះ ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ​ធ្វើ​មិន​បានល្អ​នោះទេ ដោយ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​បាត​តារាង​ប្រចាំ​ពូ​ល A​។



​ដោយ​កាលណោះ ក្រុម Bangkok BTS របស់​ថៃ ជា​ម្ចាស់​ជើងឯក ក្រោយ​យកឈ្នះ​ក្រុម East Coast Heat របស់​អូស្ត្រាលី​ក្នុង​លទ្ធផល ៧-១ ខណៈ​ក្រុម MIC របស់​មី​យ៉ាន់​ម៉ា​ទទួលបាន​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម SKN FC Kebumen របស់​សិង្ហ​បុរី​ដោយ​បាល់​ប៉េ​ណា​ល់​ទី ១១-១០​។    
 
​សម្រាប់​តំណែង​ជើងឯក​នេះដែរ ក្រុម ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២០​លាន​រៀល អម​ជាមួយ​មេដាយ​និង​ពាន ខណៈ​ក្រុម​ជើងឯក​រង​ឪម៉ាល់ ទទួលបាន​១០​លាន​រៀល​។ ចំណែក​ក្រុម​លេខ​៣ Home Sport ដែល​បាន​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក Down Town ៦-៤ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦​លាន​រៀល រីឯ Down Town បាន​៤​លាន​រៀល​។ ក្រៅពីនេះ ក៏មាន​ពានរង្វាន់​សម្រាប់​ក្រុម Fair Play គ្រូបង្វឹក​ល្អ អ្នកចាំទី​ល្អ កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ និង​ក្រុម​អាជ្ញាកណ្តាល​ល្អ​ផងដែរ​៕ 















ក្រុមឪម៉ាល់ទទួលបានចំណាត់ថ្នាក់លេខ២ ជាមួយថវិកាលើកទឹកចិត្តចំនួន១០លានរៀល

Tag:
 ​បាល់ទាត់​ក្នុង​សាល​
  AFF Futsal Club
  ស​.​ស​.​យ​.​ក កំចាយមារ​
© រក្សាសិទ្ធិដោយ thmeythmey.com