រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​រថយន្ត​ទាំង​៩​ដែលមាន​អាយុ​ចំណាស់​ជាងគេ​លើ​លោក​
16, Mar 2020 , 8:39 pm        
រូបភាព
​ក្រុមហ៊ុន​ផលិត​រថយន្ត​គឺជា​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយបែប​ដែលមាន​ប្រជាប្រិយ​ខ្លាំង​ក្នុងចំណោម​ឧស្សាហកម្ម​ធន់​ធ្ងន់​ដទៃទៀតៗ​នៅ​ជុំវិញ​ពិភពលោក​។ នៅតាម​បណ្តា​ប្រទេស​ក្នុង​ផ្នែក​អឺរ៉ុប ឧស្សា​កម្ម​ផលិត​រថយន្ត​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ឧស្សាហកម្ម​ប្រភេទ​នេះ​បាន​ផ្លាស់ប្តូរ​មុខមាត់​ក្នុង​ផ្នែក​កីឡា (​ដូចជា​កីឡា​ប្រណាំង​រថយន្ត​) ការធ្វើដំណើរ​របស់​ប្រជាជន សេដ្ឋកិច្ច និង​មុខមាត់​របស់​ប្រទេស​ជាដើម​។



ខាងក្រោម​នេះ​គឺជា​ការរៀបរាប់​ដោយ​សង្ខេប​អំពី​ប្រវត្តិ​របស់​ក្រុមហ៊ុន​រថយន្ត​ចំណាស់​ទាំង​៩ ដោយ​គេហទំព័រ Oldest.org ៖

​ទី​៩៖ Cadillac
​ក្រុមហ៊ុន​រថយន្ត​រប​ស់​សហរដ្ឋអាមេរិក​មួ​យ​នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩០១ ដោយ William Murphy, Lemuel Bowen និង Henry Leland ។ តាមពិតទៅ Cadillac ដំបូង​ឡើយ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Henry Ford ដែលជា​អ្នកបង្កើត​ក្រុមហ៊ុន​រថយន្ត Ford ។ Ford គឺជា​ក្រុមហ៊ុន​ទី​ពីរ​របស់លោក Henry Ford បន្ទាប់ពី​ក្រុមហ៊ុន Cadillac ។ តែ​ដោយសារតែ​ជម្លោះផ្ទៃក្នុង លោក Henry Ford បាន​ចាក់​ចេញពី Cadillac រួច​ទុក​ឲ្យ​លោក William Murphy និង Lemuel Bowen ជាង​អ្នក​កាន់​ជំនួស​វិញ​។

​ទី​៨៖ Fiat
​បង្កើតឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​១៨៩៩​ដោយ​លោក Giovanni Agnelli ។ ឈ្មោះ​«Fiat»​មានន័យ​ពេញ​ថា​«Fabbrica Italiana Automobilli Torino»​។ ក្រុមហ៊ុន​មួយ​នេះ​ផលិត​រថយន្ត​ធុន​តូច​ដែល​ភាគច្រើន​ប្រើប្រាស់​នៅតាម​ផ្លូវ​ទីក្រុង​។

​ទី​៧៖ Renault
​កើត​នៅក្នុង​ទឹកដី​នៃ​ប្រទេស​បារាំង​នៅក្នុង​ឆ្នាំ​១៨៩៩​ដោយ Louis Renault, Mercel Renault និង Fernand Renault ។ អ្នក​ទាំងបី​គឺជា​បងប្អូន​នឹង​គ្នា​។ ក្នុង​ឆ្នាំ​១៩០៣ Renault បានចាប់ផ្តើម​ផលិត​ម៉ាស៊ីនរថយន្ត​ដោយ​ខ្លួនឯង​។ ក្រោយមក គេ​ក៏បាន​ផលិត​រថយន្ត​ធន់​ធំ ដូចជា​ឡាន​ទំនិញ ឡានក្រុង និង​ម៉ាស៊ីន​យន្តហោះ​ក្នុងសម័យ​សង្គ្រាមលោកលើកទី​មួយ​។

​ទី​៦៖ Land Rover
​ឆ្នាំ​១៨៩៦ ឯ​ចក្រភព​អង់គ្លេស​ដោយ​គ្រួសារ​ត្រកូល Sumner និង Spurrier ។ ក្រុមហ៊ុន​នេះ​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ ដំបូង​ឡើង ក្រុម​ហ៊ុ​នេះ​ជា​អ្នក​ផលិត​ម៉ាស៊ីន​កាត់​ស្មៅ​ដើរ​ដោយ​ចំហាយ​ទឹក និង​ក្រោយមក​ម៉ាក​រថយន្ត​មួយចំនួន​។ ឈ្មោះ​ដំបូង​គេ​គឺ Lancashire Steam Motor Company រួច​ផ្តូ​រ​មកជា Leyland Motor ក្នុង​ឆ្នាំ​១៩០៧ និង​ទៅជា Land Rover នៅក្នុង​ឆ្នាំ​១៩៧៨​។

​ទី​៥៖ Škoda Auto

​មាន​ដើមកំណើត​នៅក្នុង​សាធារណៈរដ្ឋ​ឆែក​នា​ឆ្នាំ​១៨៩៥ ដោយ Václav Laurin និង Václav Klement ។ ដំបូង​គឺជា​រថយន្ត​ផលិត​កង់ និង​ម៉ូតូ​ធំ ក្រោយមក​រថយន្ត​នៅក្នុង​ឆ្នាំ​១៩០៥​។ ក្នុង​ឆ្នាំ​២០០០ Skoda បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen ។

​ទី​៤៖ Mercedes – Benz
​ជា​លក្ខណៈ​ផ្លូវការ Mercedes-Benz ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩២៦ ដោយ​លោក Karl Benz និង Gottlieb Daimler ។ មុន​ឆ្នាំ​១៩២៦ លោក​ទាំងពីរ​នាក់​មាន​ក្រុមហ៊ុន​រៀងៗ​ខ្លួន ដោយ​លោក Daimler ជា​អ្នក​ផលិត​ម៉ា​ស៊ុន​សាំង​ក្នុង​ឆ្នាំ​១៨៩០ និង​លោក Benz ជា​អ្នក​ផលិត​គ្រឿង​ឧស្សា​កម្ម​តាំងពី​ឆ្នាំ​១៨៨៣​។ ទោះបីជា​ពួកគេ​បាន​ចូល​ហ៊ុន​គ្នា​នៅក្នុង​ឆ្នាំ​១៩២៦​មែន​ក្តី តែ​ក្រុមហ៊ុន​របស់​អ្នក​ទាំងពីរ​មាន​ដើមកំណើត​យូរ​ជាង​នេះ​ណាស់​មកហើយ​។

​ទី​៣៖ Opel
​ចាប់កំណើត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ឯ​ឆ្នាំ​១៨៦២ ដោយ​លោក Adam Opel ។ ក្រុមហ៊ុន​នេះ​ផលិត​កង់​ដំបូង​នៅក្នុង​ឆ្នាំ​១៨៨៦ និង​រថយន្ត​ដំបូង​នៅក្នុង​ឆ្នាំ​១៨៩៩​។ ក្នុង​ឆ្នាំ​១៩១៣ គេ​បាន​ក្លាយជា​ក្រុមហ៊ុន​រថយន្ត​ធំជាងគេ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ក្នុង​ទ្វីបអឺរ៉ុប​នៅក្នុង​ឆ្នាំ​១៩៣០​។

​ទី​២៖ Tatra
​រកឃើញ​ដោយ​លោក Ignác Šustala ឯ​សាធារណៈរដ្ឋ​ឆែក​នៅក្នុង​ឆ្នាំ​១៨៥០​។ ក្រុមហ៊ុន​នេះ​ដំបូង​ឡើង​ផលិត​រទេះសេះ និង​ទូរ​រថភ្លើង​។ ក្រោយមក​ម៉ាស៊ីនរថយន្ត​ក្រោះ និង​រថយន្ត​ធំៗ​សម្រាប់​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោក​ទី​២​។ ក្នុង​ឆ្នាំ​១៩៩៩ Tatra បាន​បញ្ឈប់​ការផលិត​រថយន្ត​ដឹក​អ្នកដំណើរ រួម​មក​ផលិត​រថយន្ត​ដឹកទំនិញ​ធំៗ​វិញ​។

​ទី​១៖ Peugeot
​ចាប់​ផ្តើមឡើង​នៅក្នុង​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៨១០ ពោលគឺ​ជាង​២០០​ឆ្នាំមុន​ដោយ​លោក Armand Peugeot ។ ដំបូង ក្រុមហ៊ុន​ជា​អាជីវកម្ម​បែប​គ្រួសារ​មួយ​មាន​ជំនាញ​ក្នុងការ​កិន​គ្រាប់​កាហ្វេ​នៅ​ក្នុ​ហ​ឆ្នាំ​១៨១០​។ ក្នុង​ឆ្នាំ​១៨៣០ គេ​បានចាប់ផ្តើម​ផលិត​កង់​។ នៅក្នុង​ឆ្នាំ​១៨៩០ គេ​បាន់​ផលិត​រថយន្ត​ចំហេះ​ឥន្ធនៈ​ដំបូង​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com