ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន យកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាដៃគូទ្រទ្រង់កីឡាការ៉ាតេ
07, Oct 2019 ,
10:59 pm
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩, រូបភាពពី SEA Games 2023
×
ដោយ:
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្រកាសយកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើជាដៃគូទ្រទ្រង់ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេនៅកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដែលក្រុមកីឡាករមកពីមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយច្រើនជាងគេ។
ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាការ៉ាតេនៅកម្ពុជាឲ្យកាន់តែរីកចម្រើន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានប្រកាសដាក់ក្រសួងខ្លួន ធ្វើជាដៃគូសហការជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ ការប្រកាសធ្វើដៃគូទ្រទ្រង់ជាផ្លូវការនេះ គឺដើម្បីទ្រទ្រង់ដំណើរការអភិវឌ្ឍសមត្ថភាពកីឡាករ គ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាលចៅក្រម សម្រាប់ត្រៀមចូលរួមការប្រកួតនានានៅឆាកនិងអន្តរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ម្យ៉ាងវិញទៀត ការប្រកាសភាពជាដៃគូរបស់រដ្ឋមន្ត្រីរូបនេះ វាស្របតាមយុទ្ធសាស្ត្ររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញកាលពីកន្លងទៅ។ យុទ្ធសាស្ត្ររបស់សម្តេច ហ៊ុន សែន គឺជំរុញឲ្យមនុស្សម្នាក់ហាត់កីឡាមួយមុខ និងក្រសួងស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ។
«ក្នុងនាមខ្ញុំជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដៃគូទ្រទ្រង់កីឡាការ៉ាតេជាផ្លូវការ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺប្រជាជនម្នាក់ហាត់កីឡាមួយមុខ និងក្រសួងស្ថាប័នមួយទ្រទ្រង់កីឡាមួយប្រភេទ»។ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី៦ ខែតុលា នាអគារដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
តាមរយៈការជួយទ្រទ្រង់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកន្លងមក ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជារូបនេះ សង្កេតឃើញថា វិស័យកីឡាការ៉ាតេនៅកម្ពុជាមានការរីកចម្រើន និងទទួលបានការយកចិត្តទុកដាក់គួរឲ្យកត់សម្គាល់។ សហព័ន្ធបានបញ្ជូនកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ទៅបណ្តុះបណ្តាល និងចូលរួមប្រកួតនៅក្រៅប្រទេសជាច្រើនលើក និងទទួលបានលទ្ធផលល្អថែមទៀតផង។ លើសពីនេះ សហព័ន្ធបានអញ្ជើញគ្រូបង្វឹក និងអ្នកជំនាញអន្តរជាតិមកបណ្តុះបណ្តាលដល់មន្ត្រីសហព័ន្ធនៅកម្ពុជាទៀតផង។
ជាក់ស្តែងនៅឆ្នាំ២០១៩នេះ សហព័ន្ធបានបញ្ជូនកីឡាករចំនួន៨រូប ឲ្យទៅហ្វឹកហាត់ពង្រឹងសមត្ថភាពរយៈពេល៨ខែនៅប្រទេសអ៊ីតាលី ដើម្បីត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន ដែលប្រព្រឹត្តទៅនៅខែធ្នូ ខាងមុខ។ សម្រាប់ការហ្វឹកហាត់នៅអ៊ីតាលីលើកទី២នេះ សមត្ថភាពនិងបច្ចេកទេសរបស់កីឡាករកម្ពុជាមានការរីកចម្រើនខ្លាំង ដែលធ្វើឲ្យថ្នាក់ដឹកនាំរំពឹងថា ការ៉ាតេនឹងទទួលបានក្នុងការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា។
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៤ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី៣-៦ តុលា ក្រុមកីឡាករមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយក្រោយដណ្តើមបានមេដាយមាស១១ ប្រាក់១ និងសំរឹទ្ធ៦ ខណៈក្រុមកីឡាករក្រសួងមហាផ្ទៃឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះមេដាយមាស៦ ប្រាក់៣ និងសំរឹទ្ធ៣។ ចំណែកក្លិបការ៉ាតេដូអូគឺយីគឺទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៣។
បើតាមរបាយការណ៍ដែលអានដោយលោក វ៉ាត់ ចំរើន ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករកីឡាការិនីចំនួន១២១នាក់មកពី១៤ក្លិបសមាគមចូលរួម។ អគ្គលេខាធិការរូបនេះបានវាយតម្លៃចំពោះដំណើរការនៃការរៀបចំថាបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពត្រឹមត្រូវ ខណៈសមត្ថភាព និងបច្ចេកទេសរបស់កីឡាករមានការរីកចម្រើនខ្លាំង បើធៀបនឹងការប្រកួតកន្លងមក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ការ៉ាតេ
អូន ព័ន្ធមុនីរ័ត្ន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម