អ្នក​ឈឺក្រពះ គួរតែ​ពិសា​ផ្លែឈើ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អ្នក​ឈឺក្រពះ គួរតែ​ពិសា​ផ្លែឈើ​ទាំងនេះ​
09, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នកជា​បុគ្គល​ដែល​កើត​ជំងឺ​ក្រពះ អ្នក​អាច​ពិសា​ផ្លែឈើ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។​



​តើ​មាន​អ្វី​ខ្លះទៅ​?

1.​    ​អ្នក​អាច​យក​ល្ហុង​មក​ធ្វើ​ម្ហូប​ញ៉ាំ​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បានល្អ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​ទៀតផង​។​
2.​    ​អ្នក​អាច​បរិភោគ​ផ្លែ​ម្នា​ស់បាន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​រក្សា​ក្រពះ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​នោះទេ ថែមទាំង​អាចធ្វើ​ឲ្យ​ក្រលៀន​អ្នក​ល្អ​ទៀតផង​។ ជាពិសេស វា​ក៏​ល្អ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ផងដែរ​។​
3.​    ​ចំពោះ​ទំពាំងបាយជូរ​វិញ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អា​ការៈខ្វះ​ឈាម​ប្រសើរ​ឡើងវិញ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ដល់​អ្នកមាន​ជំងឺ​ក្រពះ​ផងដែរ​។​
4.​    ​ផ្លែ​ចេក ជា​ផ្លែឈើ​ដែល​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ថែមទាំង​អាចធ្វើ​ឲ្យ​ក្រពះ​ដំណើរ​ការល្អ​ទៀតផង​។​
5.​    ​ផ្លែ​ប៉ោម ជា​ផ្លែឈើ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​ក្រពះ​អ្នក​ទេ ថែមទាំង​អាចជួយ​ការពារ​រាងកាយ​អ្នក​គ្រប់ផ្នែក​ទៀតផង​។ ដូចនេះ អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ទាំងឡាយ​ខាងលើនេះ​មក​ពិ​សារបាន ព្រោះ​វា​សុទ្ធតែ​អាចជួយ​ការពារ​សុខភាព​របស់​អ្នក​បាន​ទាំងអស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com