អត្ថបទពាណិជ្ជកម្ម
អេ​ម​ម៉​ង​!! មី​គាវ​គោក​សាច់​ឆា​ស៊ីវ​ល្បី​ឆ្ងាញ់​អស់ទាស់ នៅ​ផាក​កាហ្វេ សម្រាប់​ខែតុលា​នេះ​
08, Oct 2019 , 11:16 am        
រូបភាព
ដោយ: ថ្មីៗ
តើ​លោកអ្នក​បាន​ទៅ​សាក​ភ្លក្ស មី​គាវ​គោក​សាច់​ឆា​ស៊ីវ នៅ​ផាក​កាហ្វេ​រួចហើយ​ឬ​នៅ​? មី​គាវ​គោក​សាច់​ឆា​ស៊ីវ​ផាក​កាហ្វេ ប្រើ​មីគោក​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​ផលិត​ពី​អង្ករ​ធម្មជាតិ​និង​ស៊ុតមាន់ និង​សាច់ជ្រូក​ឆា​ស៊ីវ​ដែល​ផលិត​ដោយ​ចុងភៅ​ផាក​កាហ្វេ​ផ្ទាល់ ដែល​ធានាបាន​ថា​គ្មាន​ការបន្ថែម​ពណ៌​ឬ​ក្លិន​ឡើយ​។ សាច់ជ្រូក​ដែល​យកមក​ធ្វើ​សាច់ជ្រូក​ឆា​ស៊ីវ គឺជា​ជ្រូក​ដែល​ចិញ្ចឹម​ផ្ទាល់ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ខេត្តតាកែវ​។​

​អ្វីដែល​ពិសេស​សម្រាប់​អាហារ​ថ្មី​នេះ គឺ​ស៊ុប​គាវ សម្រាប់​មី​គាវ​គោក​សាច់​ឆា​ស៊ីវ ត្រូវបាន​ផ្សំ​គ្រឿង​ពិសេស​ជាមួយ​គ្រឿងផ្សំ​ស្រស់ៗ​ពី​ធម្មជាតិ​។ ទឹក​ស៊ុប​ត្រូវបាន​កំណត់​ភ្លើង​ក្នុងការ​រម្ងាស់​យ៉ាង​យកចិត្តទុកដាក់​បំផុត ហើយ​មិន​មានប្រើ​ប៊ីចេង​ឡើយ​។ ស្នូល​គាវ​នីមួយៗ ត្រូវបាន​ផ្សំ​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ និង​បង្គា​ក្រៀម ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។



​ឈុត​មី​គាវ​គោក​សាច់​ឆា​ស៊ីវ​ក៏មាន​កាហ្វេ​ភ្នំពេញ ដែលជា​កាហ្វេ​ប្រចាំ​ផាក​កាហ្វេ ខ្នាតតូច ១​កែវ​ផងដែរ​។ លោកអ្នក​អាច​រើស​រសជាតិ​មួយ​ក្នុងចំណោម កាហ្វេ​ភ្នំពេញ​ទឹកដោះគោ​ក្តៅ កាហ្វេ​ភ្នំពេញ​ទឹកដោះគោ​ទឹកកក កាហ្វេ​ភ្នំពេញ​ក្តៅ និង​កាហ្វេ​ភ្នំពេញ​ទឹកកក​។​

​លោកអ្នក​អាច​អញ្ជើញ​មក​ពិសា​បាន​នៅ​គ្រប់​សាខា​នៃ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​ទាំងអស់ លើកលែងតែ​ផាក​កាហ្វេ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង លោកអ្នក​អាចទាក់ទង​មក​លេខ ០២៣ ៩២០ ៩២០​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com