ជាតិ
«​សមាគម​ត្រកូល ហ៊ុន​» នៃ​ប្រទេស​ចិន មកជួប​សម្តេច ហ៊ុន សែន​
08, Oct 2019 , 12:33 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែតុលា នេះ បានទទួល​ជួប​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន នៅ​វិមាន​សន្តិភាព​។ នេះ​បើតាម​ការផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ប៉ុន្តែ​មិនបាន​បញ្ជាក់​លំអិត​ពីស​មាស​ភាព​គណៈប្រតិភូ​នោះឡើយ​។​

 
​នា​ជំនួប​ជាមួយ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន​នោះដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​ចិន ជាពិសេស​ការប្រកាន់យក​នយោបាយ​ចិន​តែមួយ ដែល​ចាប់ផ្តើម​តាំងពី​សម័យ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​ន​រោ​ត្ដម សីហនុ​។​
 
​ជាមួយគ្នានេះ សម្តេច​បានស្នើ​ដល់​សហគ្រិន​ចិន​បន្ត​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការរក្សា​អ្វី​ដែលមាន និង​បង្កើន​ការវិនិយោគ​ថ្មី​។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ចិន​បើក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិផល​រប​ស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន​។​
 
​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការលុបចោល​កាស៊ីណូ​អន​ឡាញ​នៅ​កម្ពុជា រួមទាំង​ការលើកឡើង​ពី​កំណើន​នៃ​ទំហំ​វិនិយោគ​រវាង​ចិន និង​កម្ពុជា ក៏ដូចជា​ចិន និង​អាស៊ាន ទាំងមូល​៕

© រក្សាសិទ្ធិដោយ thmeythmey.com