អត្ថបទពាណិជ្ជកម្ម
ធនាគារជាតិ​កាណាដា​ទិញយក​ចំណែក​ភាគហ៊ុន​១០​ភាគរយ ដែល​នៅសល់​ក្នុង​ធនាគារ ABA
08, Oct 2019 , 2:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) សូម​ប្រកាសថា ធនាគារជាតិ​កាណាដា បាន​ទិញយក​ចំណែក​ភាគហ៊ុន​១០០​ភាគរយ ដែល​នៅសល់​ក្នុង​ធនាគារ ABA​។ ជា​លទ្ធផល​នៃ​ការវិនិយោគ​បន្ថែម​នេះ ធនាគារជាតិ​កាណាដា​បាន​បង្កើន​ភាពជា​ម្ចាស់​របស់ខ្លួន​នៅក្នុង​ធនាគារ ABA រហូតដល់​១០០​ភាគរយ តែម្តង​។​

​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មានប្រសាសន៍​ក្នុងឱកាស​នេះ​ថា​៖ «​ប្រតិបត្តិការ​ចុងក្រោយ​របស់​ធនាគារជាតិ​កាណាដា បង្ហាញ​យ៉ាងច្បាស់​ពី​ទំនុកចិត្ត​ខ្ពស់​របស់​ធនាគារ មកលើ ABA និង​មកលើ​ទីផ្សារ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ការវិនិយោគ​ដំបូង​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៤ ចំណែក​ទីផ្សារ​របស់​ធនាគារ ABA បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាមួយនឹង​អត្រា​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​មានការ​កើនឡើង​ប្រមាណ​១០%​។ ធនាគារ ABA ពេលនេះ ក៏​ជា​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ទី​បី​នៅក្នុង​ប្រទេស ហើយ​យើង​មាន​ភាព​រំភើប​រីករាយ​យ៉ាងខ្លាំង ក្នុងការ​បន្តដំណើរ​រ​បស់​យើង ដោយ​ជំរុញ​ការពង្រីក​ទីតាំង​ភូមិសាស្ត្រ​របស់​ធនាគារ ABA និង​ណែនាំ​ផលិតផល​និង​សេវាកម្ម​លំដាប់ថ្នាក់​ល្អ​បំផុត ជូន​ដល់​អតិថិជន​របស់​យើង​»​។​

«​ធនាគារជាតិ​[​កាណាដា​] ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ភាពជោគជ័យ​របស់​ធនា​គារ ABA​។ ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អ​នៅក្នុង​ទីផ្សារ​របស់ខ្លួន និង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេសមួយ​នេះ​” នេះ​បើតាម​ប្រសាសន៍​របស់លោក Louis Vachon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កាណាដា​។ “​ធនាគារ ABA កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​សេវា​ធនាគារ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។ គំរូ​អាជីវកម្ម​របស់​ធនាគា​រ ដែល​ផ្តោត​ជា​ចម្បង​ទៅលើ​វិស័យ​ធនាគារ​រូបវន្តបុគ្គល និង​អាជីវកម្ម​ខ្នាតតូច​នោះ ក៏​ផ្តល់​ក្តី​រំពឹង​ពី​អនាគត​ដ៏​ប្រសើរ​ផងដែរ​” លោក​បា​នប​ន្តែ​ម​។​

​ធនាគារជាតិ​កាណាដា បានក្លាយ​ជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ ABA នៅក្នុង​ឆ្នាំ ២០១៤ ដោយបាន​ទិញយក​ចំណែក​ភាគហ៊ុន​ចំនួន ១០%​។ ហើយ​បន្ទាប់មក​ក៏បាន​បង្កើន​ការទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូតដល់​៤២% នៅក្នុង​ឆ្នាំ​២០១៥ និង​បង្កើន​ដល់​៩០% នៅក្នុង​ឆ្នាំ​២០១៦​។​

​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ទ្រព្យសកម្ម​របស់​ធនា​គារ ABA មាន​ចំនួន ៤.១ ប៊ី​លាន​ដុល្លារ​។ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង ៦៥០ ០០០  នាក់ តាមរយៈ​បណ្តាញ​សាខា​ចំនួន ៧០​សាខា កន្លែង​ស្វ័យ​សេវា​ធនាគារ​ជាង ៥៥០​កន្លែង និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ និង​ធនាគារ​តាម​ទូរស័ព្ទ​ឈានមុខ​ជាច្រើន​ទៀត​។​

​អំពី​ធនាគារជាតិ​កាណាដា​

​ជាមួយនឹង​ទ្រព្យសកម្ម​ប្រមាណ​២០៧​ប៊ី​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ធនាគារជាតិ​កាណាដា រួមជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន បង្កើតបានជា​ក្រុមហ៊ុន​ស​ម្ព័​ន​ហិរញ្ញវត្ថុ​ចម្រុះ​ឈានមុខ​មួយ​ក្នុងចំណោម​ក្រ​ហ៊ុន​សម្ព័ន្ធ​ឈានមុខ​គេ​ទាំងអស់​របស់​ប្រទេស​កាណាដា​។ មូលប័ត្រ​របស់​ក្រុមហ៊ុន​ក៏​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​តូ​រ៉ុ​ន​តូ (TSX:NA) ផងដែរ​។ អតិថិជន​នៅក្នុង​សហរដ្ឋអាមេរិក អ៊ឺរ៉ុប និង​ផ្នែក​ដ៏ទៃទៀត​នៅលើ​ពិភពលោក ក៏ត្រូវ​បានផ្តល់​ជូន​សេវា​តាមរយៈ​បណ្តាញ​ការ​រិ​យា​ល័យ​ដំណាង ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ និង​ភាពជា​ដៃគូរ​ជាច្រើន​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនាគារជាតិ​កាណាដា សូម​ចូលទៅ​កាន់ www.nbc.ca.

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com