ជាតិ
រថយន្ត​ដឹក​ក្រួស បុក​រះ​រថយន្ត​២​គ្រឿង នៅ​ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​
08, Oct 2019 , 3:04 pm        
រូបភាព
រូបភាបពីលោក Huy Bunleng
រូបភាបពីលោក Huy Bunleng
​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​នៅ​ក្រុងព្រះសីហនុ ដែល​បង្កដោយ​រថយន្ត​ដឹក​ក្រួស បាន​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​២​នាក់​។ ករណីនេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៨​តុលា ឆ្នាំ​២០១៩ នៅ​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ​។



​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​ចរាចរ​ណ៍ លោក អ៊ី សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរស័ព្ទ​ថា អ្នករងរបួស​ទាំង​២​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​ក្រួស បាន​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ ។ ចំណែក​វត្ថុតាង​ក្នុងករណី​គ្រោះថ្នាក់​នេះ មាន​រថយន្ត​៣​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​៕


Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com