ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដាំដើមធ្នង់ និងផ្កាក្រវាន់ ជាអនុស្សាវរីយ៍នៅសួនច្បារមុខអង្គរវត្ត
08, Oct 2019 ,
7:39 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ កិច្ចប្រជុំលើកទី១៥រដ្ឋមន្ដ្រីបរិស្ថានអាស៊ាន កំពុងចាប់ផ្តើមហើយនៅខេត្តសៀមរាប។ បន្ទាប់ពីពិធីបើកនៅព្រឹកថ្ងៃទី៨ តុលា រដ្ឋមន្ត្រីបរិស្ថានអាស៊ាន អគ្គលេខាធិការអាស៊ាន រួមនិងប្រទេស៣ទៀតមាន ជប៉ុន ចិន និងកូរ៉េ បានចូលរួមដាំកូនឈើអនុស្សាវរីយ៍នៅសួនច្បារមុខប្រាសាទអង្គរវត្ត។
ដើមផ្កាក្រវាន់ ចំនួន៥៥០ដើម និងកូនធ្នង់ ចំនួន១០០ដើម ត្រូវបានដាំរួមគ្នារវាងរដ្ឋមន្ដ្រីបរិស្ថានអាស៊ាន និងប្រទេសអាស៊ានបូក៣ នៅលើសួនច្បារដែលមានផ្ទៃដី១ហិចតានៅសួនច្បារមុខប្រាសាទអង្គរវត្តដែលបានកែប្រែពីអតីតចំណតរថយន្តបណ្ដោះអាសន្ន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងបំណងដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឱ្យមានជីវៈចម្រុះនៅតំបន់ដែលជាបេតិកភណ្ឌដ៏អស្ចារ្យ របស់កម្ពុជា។ ជាមួយគ្នានេះ តាមការបញ្ជាក់ពីអ្នកនាំពាក្យ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានការដាក់បញ្ចូល នូវឧទ្យានជាតិចំនួន៥ ដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម ជាឧទ្យានជាតិភណ្ឌរបស់អាស៊ានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បរិស្ថាន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម