ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
CDC អនុម័តគម្រោងរោងចក្រកាត់ដេរចំនួន៣ ក្នុងទំហំទុន ១៥លានដុល្លារ
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីស្ថាពរដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនសរុប១៥លានដុល្លារ សម្រាប់ការវិនិយោគក្នុងវិស័យកាត់ដេរ។
បើតាមប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៣ខែតុលា ក្រុមហ៊ុនចំនួន៣ ត្រូវបានយល់ព្រមឲ្យវិនិយោគតាមសំណើររបស់ខ្លួន។ ក្នុងនោះ រួមមាន ក្រុមហ៊ុន GOODMATE (CAMBODIA) HEADWEARS CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទុន ២លានដុល្លារ និងបង្កើតការងារ៤១០កន្លែង។ គម្រោងនេះមានទីតាំងក្នុងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
ចំណែកគម្រោងទី២ គឺគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលវិនិយោគដោយក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD ។ ក្រុមហ៊ុននេះបោះទុន ៥លានដុល្លារ និងផ្ដល់ការងារ ១៤៩១កន្លែង លើទីតាំងក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែកគម្រោងទី៣ ដែលត្រូវបាន CDC អនុម័តផងដែរ នោះគឺគម្រោងរបស់ក្រុមហ៊ុន DI SETA (CAMBODIA) CO., LTD ។ គម្រោងនេះមានទុន ៨,៤ លានដុល្លារ និងបង្កើតការងារ ២១៤៣កន្លែង ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com