បើក្រឡេកមកមើលលើឆាកអន្តរជាតិវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរក្នុងពិភពលោក ដែលបានចាប់ដៃគូ ជាមួយនឹង League of Legends of E sports។ The Riot Games របស់ League of Legends Esports នឹងត្រូវបានផ្តាច់មុខ ដោយក្រុមហ៊ុន OPPO។ ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន ៣ របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship។ ភាពជាដៃគូនេះ បានចាប់ផ្តើមពីថ្ងៃទី២ ខែតុលាកន្លងទៅ ដែលជាថ្ងៃដំបូងបំផុត នៃព្រឹត្តិការណ៍ប្រកួត Worlds Play-In Stage 2019 នេះ។
ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយ ដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series សម្រាប់ព្រឹត្តិការណ៍នេះផងដែរ ដើម្បីអបអរចំពោះបេក្ខភាពក្រកួតនោះ។