ជាតិ
ធនាគារជាតិ​ប្រារព្ធ​ខួប​៤០​ឆ្នាំ​របស់ខ្លួន នៅថ្ងៃនេះ​
10, Oct 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា ដែល​ត្រូវបាន​បង្កើត​ឡើងវិញ នៅ​ឆ្នាំ​១៩៧៩ កំពុង​ប្រារព្ធ​ខួប ៤០​ឆ្នាំ របស់ខ្លួន នៅ​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០១៩​នេះ​។



​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ការបង្កើត​ធនាគារជាតិ​ឡើងវិញ​នេះ ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​ចតុម្មុខ ក្រោម​អធិបតីភាព​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ។ អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​ប្រមាណ​៦០០​នាក់ ដែលជា​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​រដ្ឋាភិបាល អង្គទូត តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ ថ្នាក់ដឹកនាំ​និង​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​៕


Tag:
 ធនាគារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com