ជាតិ
សង្គមជាតិ
ខែកញ្ញា រដ្ឋ ផាក​បាន​ជាង​៧០០​លាន​រៀល ពី​រថយន្ត​ជាង​៣០០​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​
10, Oct 2019 , 8:39 pm        
រូបភាព
​រថយន្តដែល​ដឹក​លើស​ទម្ងន់​កំណត់ ដែល​សមត្ថកិច្ច​​ចាប់​បាន​​​ ក្នុង​ខែ​កញ្ញា ​​រូប​ភាពពី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន
​រថយន្តដែល​ដឹក​លើស​ទម្ងន់​កំណត់ ដែល​សមត្ថកិច្ច​​ចាប់​បាន​​​ ក្នុង​ខែ​កញ្ញា ​​រូប​ភាពពី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួលបាន​ទឹកប្រាក់​ជាង​៧០០​លាន​រៀល (១៧៥០០០​ដុល្លារ​) ពី​ការផាកពិន័យ​រថយន្ត​៣៣៨​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សាធារណការ​។



​របាយការណ៍​របស់​ក្រសួង​សាធារណការ បាន​បង្ហាញថា ការ​ចាប់បាន​រថយន្ត​ទាំង​៣៣៨​គ្រឿង ដែល​ដឹក​លើស​ទម្ងន់ មានការ​ប្រតិបត្តិ​ពី​លេខាធិការដ្ឋាន​របស់​គណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​។ បើ​ធៀប​នឹង​ខែសីហា គឺមាន​ការថយចុះ​ចំនួន​២​គ្រឿង​។

​បើតាម​របាយការណ៍​ដ​ដែល ទីតាំង​ដែល​សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ច្រើនជាងគេ មាន​ស្ថានីយ​អង្គ​ស្នូល ខេត្តកណ្តាល ចាប់បាន​រថយន្ត​៨៧​គ្រឿង​, ស្ថានីយ​ខែល​ជ័យ ខេត្តកំពង់ចាម ចាប់បាន​រថយន្ត​៥៩​គ្រឿង​, ស្ថានីយ​ឃ្លាំងមឿង ខេត្តពោធិ៍សាត់ ចាប់បាន​រថយន្ត​៣៥​គ្រឿង​, ស្ថានីយ​ថ្នល់កែង ខេត្តកំពង់ចាម ចាប់បាន​រថយន្ត​២៣​គ្រឿង និង ទីតាំង​ផ្សេងៗ​ទៀត​៕

​រថយន្តដែល​ដឹក​លើស​ទម្ងន់​កំណត់ ដែល​សមត្ថកិច្ច​​ចាប់​បាន​​​ ក្នុង​ខែ​កញ្ញា ​​រូប​ភាពពី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន


Tag:
 រថយន្ត​
 ​ទឹកប្រាក់​
 ​ទំនិញ​
 ​ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com