អត្ថបទពាណិជ្ជកម្ម
​តោះ​ទៅ​ចូលរួម​កម្មវិធី​សប្បាយៗ និង​មើល​កាំជ្រួច​ស្អាតៗ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបាត់ដំបង​!
11, Oct 2019 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែលមាន​តាំងពី​បុរាណ គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី​បុណ្យអុំទូក និង​បណ្តែតប្រទីប ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​-​លោកស្រី ពាណិជ្ជករ អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាបថា រដ្ឋបាលខេត្ត​បាត់ដំបង សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising បាន​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក និង​បណ្តែតប្រទីប ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ លើក​ទី​១៩ នៅ​ថ្ងៃទី​១២-១៣ ខែតុលា ឆ្នាំ​២០១៩ ដែល​ទីតាំង​ស្ថិតនៅ​បណ្តោយ​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចាប់ពី​ស្ពាន​សម្តេច ហ៊ុនសែន រហូតដល់​ស្ពានថ្ម​ថ្មី​។​


​កម្មវិធី​ដែល​ធ្វើឡើង​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ ក៏មាន​ការរៀប​ចំការ​តាំង​ពិ​ព័រ​ណ៌ ភូមិ​មួយ​ផលិតផល​មួយ ផលិតផល​ចម្រុះ ព្រមទាំង​មានការ​ប្រគុំ​តន្ត្រីបុរាណ សម័យ នៅ​បរិវេណ​ដើម​ពោធិ៍ សួន​នាគ​បាញ់​ទឹក រួមជាមួយ​ការ​បណ្តែតប្រទីប ការ​បង្ហោះគោម និង​ការបាញ់​កាំជ្រួច នាពេល​រាត្រី​រយៈពេល​៥​ថ្ងៃ​ផងដែរ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩​។​



​ដោយឡែក​តារាចម្រៀង Original Song ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប រួមមាន​៖ កញ្ញា Chet Kanchana, ក្រុម​ចម្រៀង Khmeng Khmer, លោក G-Devid, កញ្ញា Tep Boproek, Mr. Oun, Mr. Vanda, លោក នី​កូ និង​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ទៀត បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រគុំ​តន្ត្រី​ដ៏​ពិសេស​រយៈពេល​៣​ថ្ងៃនេះ​។​

​ពិធីបុណ្យ អុំទូក​ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ អាច​ដំណើរការបាន​ដោយ​មានការ​ឧបត្ថម​ផ្តាច់មុខ​ដោយ​: ស្រា​បៀរ​អង្គរ និង​ភេសជ្ជៈ Pepsi​។​
​សូមកុំ​ភ្លេច​អ​ញ្ញើញ​ទៅ​ចូលរួម ពិធីបុណ្យ​អុំទូក និង​បណ្តែតប្រទីប​ខេត្តបាត់ដំបង​ឆ្នាំ​២០១៩ ឲ្យ​បាន​ច្រើន​កុះករ ពិសេស​ប្រជាពលរដ្ឋ​តាម​បណ្តា​រាជធានី​ខេត្ត ដើម្បី​គាំទ្រ​ពិធីបុណ្យ​អុំទូក និង​ទទួលបាន​ភាពសប្បាយ​រីករាយ​។ ហើយ​យប់​ថ្ងៃទី ១១ ខែ តុលា នេះ​គឺជា​យប់​ដំបូង​ក្នុងការ​ចាប់ផ្ដើម​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប​ខេត្តបាត់ដំបង​ឆ្នាំ ដោយមាន​កម្មវិធី​ជាច្រើន​សប្បាយៗ​ព្រមទាំង​មាន​បាញ់​កាំជ្រួច​ផងដែរ​។​



​តោះ​ចាំ​អង្កាល​ទៀត ចូលរួម​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប​ខេត្តបាត់ដំបង ទាំងអស់គ្នា​!
#​បាត់ដំបង #​អ៊ុំ​ទូក​






















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com