អត្ថបទពាណិជ្ជកម្ម
ឆ្ពោះទៅរក​ទីក្រុង​ដ៏​ត្រជាក់​ដូច​ទឹកកក ជាមួយនឹង​ស្រា​បៀ​ថៃ​ហ្គ័​រ គ្រី​ស្តា​ល់​
11, Oct 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​ត្រលប់​មកវិញ​នៅក្នុង​ខែសីហា ឆ្នាំនេះ ដោយ​ក្រុមហ៊ុន​ថៃ​ហ្គ័​រ នឹង​ផ្ដល់ជូន​នូវ​ស្រា​បៀ​ពេញនិយម​ប្រភេទ​ថ្មី ដោយ​ផ្ដល់ជូន​នូវ​ភាព​ត្រជាក់​ដូច​ទឹកកក​នៅ​ពាសពេញ​ទីក្រុង​ទាំងមូល​។ ស្រា​បៀ​ដែល​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​យ៉ាង​ពិសេស​នេះ​ត្រូវបាន​ផលិត និង​ចំរោះ​នៅក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​កម្រិត -១ អង្សារ នៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀ​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​។ លទ្ធផល​នៃ​ការរៀបចំ​ផលិត​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ស្របតាម​ក្បួនខ្នាត និង​បច្ចេកវិទ្យា​ទំនើប នេះ គឺ​ទទួលបាន​នូវ​ផលិតផល​មួយ​ដែល​យុវជន​ជំនាន់​ថ្មី និង​អ្នក​និយម​ពិសារ​ស្រា​បៀ​សម័យ​ទំនើប​ចូលចិត្ត​ជាទីបំផុត ហើយ​ផលិតផល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ​ទូទាំងប្រទេស​។

​សម្រាប់​អ្នក​ដំបូង ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់​ថ្មី​នេះ​ផ្ដល់ជូន​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត សម្រាប់​អតិថិជន​ដែល​មិនទាន់​បានដឹង​អំពី​ប្រវត្តិ​ស្រា​បៀ​នេះ ក៏​សូម​ជម្រាបជូន​ថា ស្រា​បៀ​ថៃ​ហ្គ័​រ មាន​ដើមកំណើត​ពី​រោងចក្រ​ផលិត​ស្រា​បៀ​នៅតាម​ដងផ្លូវ​មួយ​នៅក្នុង​ដែនដី​នៃ​ទីក្រុង​សិង្ហ​បុរី​។ ចាប់តាំងពី​ពេល​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៣២ មក ស្រា​បៀ​ថៃ​ហ្គ័​រ បានចាប់ផ្ដើម​មានឈ្មោះ​បោះ​សម្លេង​ដ៏​ល្បីល្បាញ​យ៉ាងខ្លាំង​នៅ​ជាង ៥០ ប្រទេស​នៅក្នុង​ពិភពលោក ព្រមទាំង​ឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាង ៤០ ពានរង្វាន់​ថែមទៀត​ផង​។​

​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ ត្រូវបាន​ផលិត​តាម​វិធីសាស្ត្រ​គួរ​ជាទី​មោទនៈ និង​ល្អ​បំផុត​។ ស្រា​បៀ​នេះ ​ផលិតឡើង​ដោយ​ការ​លាយ​ផ្សំគ្នា​ទាំង​ពេលវេលា និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​អាច​ធានាបាន​ថា ​ស្រា​បៀ​នេះ​អាចមាន​លទ្ធភាព​ចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​ស្រា​បៀ​ដទៃទៀត​នៅក្នុង​កម្រិត​ពិភពលោក នៅ​គ្រប់ពេលវេលា ឬ​គ្រប់​ទីកន្លែង​ទាំងអស់​។ ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​កសាង ចំណង​សម្ព័ន្ធភាព​ពិសេស​ជាមួយនឹង​អ្នក​និយម​ពិសារ​ស្រា​បៀ​នៅក្នុង​ស្រុក ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​ផ្សេងទៀតៗ​។​


​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់ បាន​នាំ​អ្នកចូលរួម​កម្មវិធី​ជប់លៀង​ទាំងអស់​ទៅកាន់​ពិភព​ត្រជាក់​ព្រិល​ទឹកកក​មួយកន្លែង​នៅក្នុង​ក្លឹប​កម្សាន្ត​សោ​ន Sound នៅក្នុង​កម្មវិធី​មួយ​ដែលមាន​ចំណងជើង​ថា “Own The Place” កាលពី​ថ្ងៃ​សុក្រ ទី​០៤ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ សម្រាប់​ជា​កម្មវិធី​បង្ហាញ​ផលិតផល​ថ្មី​នៅ​ទីនោះ ពោលគឺ​នៅក្នុង​ក្លឹប​កម្សាន្ត​ដែល​ពេញនិយម​ជាងគេ​សម្រាប់​អតិថិជន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​ចូលរួម​ដោយ​ពិធីករ វី យ៉ា​រ៉ូ ធ្វើឱ្យ​ទស្សនិកជន​រំភើប​ជាមួយនឹង​ការសម្តែង​វី​យូ​ឡុង​ដ៏ ពិសេស​ពី Grace Tan ពេញ​មួយ​យប់​។​

​សកម្មភាព​ចូលរួម​នៅក្នុង​ពិភព​ត្រជាក់​ព្រិល​ទឹកកក​នេះ ចាប់​ផ្ដើមឡើង​ដោយមាន​ការសម្ដែង​​ក្រឡុក​ស្រា ដែល​អ្នក​ក្រឡុក​ស្រា​ត្រូវ​បង្ហាញ​អំពី​ជំនាញ​របស់ខ្លួន​ក្នុង​យប់នោះ ហើយ​អ្នក​លាយ​ស្រា អញ្ជើញ​អ្នកចូលរួម​ទាំងអស់​ម​កលាយ​ស្រា ខក​ថេ​ល ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។

បន្ទាប់ពី​ការសម្ដែង​របស់​បុគ្គលិក​ផ្នែក​ក្រឡុក​ស្រា​រួច គឺ​កម្មវិធី​បង្ហាញ​របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដែល​ភ្ញៀវកិត្តិយស​ទាំងអស់​ត្រូវ​បំបែក​ទឹកកក​ត្រជាក់​ខ្លាំង​កម្រិត -១ អង្សារ ទៅយក​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដប​/​កំប៉ុង​ដែល​ក្លាស្សេ​នៅក្នុង​ធុង​។ បន្ទាប់មក​កម្មវិធី​ក្បួន​ដង្ហែរ ស្រា​ខក​ថេ​ល ដែល​បុគ្គលិក​ដែល​ពាក់អាវ​រងា​ពណ៌​ស​បានរៀបចំ និង​ចែកជូន​ភ្ញៀវកិត្តិយស​នូវ​កាត​ស្រា​ខក​ថេ​ល​ក្នុង​ទឹកកក​ស្ងួត​។ អ្នក​ពិសា​ម្នាក់​បាន​និយាយ​នៅក្នុង​កម្មវិធី​នោះ​ថា “​ពេលនេះ យើង​បាន​ស្គាល់​រសជាតិ​ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ដ៏​ត្រជាក់​ដូច​ទឹកកក​នេះហើយ​”​។​

នៅក្នុង​ក្លឹប​កម្សាន្ត​សោ​ន ស្រា​បៀ​ថៃ​ហ្គ័​រ​គ្រី​ស្ដា​ល់​ចាប់ផ្ដើម​បង្ហាញ​នូវ​គុណភាព​ដ៏​ល្អ​ប្រណីត​របស់ខ្លួន និង​ចាប់ផ្ដើម​បង្ហាញ​វត្តមាន​របស់ខ្លួន​សារជាថ្មី​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ម៉ាក​ស្រា​បៀ​ល្បីៗ​នៅក្នុង​ទីផ្សារ​។ កម្មវិធី​ណែនាំ​នូវ​ផលិតផល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នក​និយម​ពិសារ​ស្រា​បៀ និង​យុវវ័យ​ជាច្រើនរូប​ដែល​មកពី​តំបន់​ផ្សេងៗ​នៃ​ទីក្រុង ដែល​នឹង​នាំយក​ផលិតផល​ដ៏​ត្រជាក់​ដូច​ព្រិល​ទឹកកក​នេះ​ទៅ​ពិសារ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង ហើយ​ផលិតផល​នេះ នឹងមិន​ធ្វើឱ្យ​លោកអ្នក​ខុស​បំណង​ឡើយ​។​

​កំណត់​ប្រតិទិន​ចំនាំ​ថ្ងៃ​ពិសេស​នេះ​! យប់​នេះ​មិន​បញ្ចប់ទៅ​ឆាប់​នោះទេ​! នៅតែ​នាំមក​នូវ​អ្វីដែល​ថ្មី កាន់តែ​ត្រជាក់​ដើម្បី​បំពេញ​ភាពស្រស់​ស្រាយ​របស់​អ្នក នៅ​ភោជនីយដ្ឋាន The Storm ពីថ្ងៃ​ទី ១០ - ១២ ខែតុលា ឆ្នាំ ២០១៩ ម៉ោង ៧ ដល់ ១២​យប់​។ ភោជនីយដ្ឋាន The Storm នឹង​ក្លាយទៅជា​តំបន់​ទឹកកក​ដ៏​ត្រជាក់​ជាមួយនឹង​ការសម្តែង​ភ្លែ​កៗ​ពី អ្នក Beat Box, ប្រុស​ឡា​, ក្មេង​ខ្មែរ​, អ្នក​ក្រឡុក​ស្រា និង​ក្រុម​ជំនាញ​ជាច្រើន​ដែល​កំពុង​រង់ចាំ​អ្នក​។

មក​ចូលរួម​ទាំងអស់គ្នា ហើយ​កុំ​ភ្លេច​នាំ​មិត្តភក្តិ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​មក​ចូលរួម​លេង​កំសាន្ត​សកម្មភាព​សប្បាយ និង​ទទួលបាន​ភាពស្រស់​ស្រាយ​ដែល​មិន​នឹកស្មាន​ដល់​នៅពេល​យប់​ដែល​មិន​ធ្លាប់មាន​នៅក្នុង​តំបន់​ត្រជាក់​ជាមួយ​Tiger Crystal​ទាំងអស់គ្នា​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com