ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិតជំនាញ៖ អ្នករស់នៅក្រុង និងអ្នកលើសគីឡូ គួរប្រយ័ត្នបញ្ហាលើសសម្ពាធឈាម
11, Oct 2019 ,
2:25 pm
រូបភាព
×
ដោយ:
ថ្មីៗ
លើសសម្ពោធឈាមមិនមែនជាជំងឺឡើយ ប៉ុន្តែវាមានការវិបត្តិដែលបង្កឲ្យមានផលវិបានយ៉ាងខ្លាំងដល់គ្រួសារ សង្គម និងប្រទេសជាតិ រហូតអាចសម្លាប់មនុស្សបានមួយប៉ប្រិចភ្នែក។ ក្រុមវេជ្ជបណ្ឌិតជំនាញបីរូបនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Center) បានបង្ហើបប្រាប់ក្នុងវគ្គសន្ទនាយ៉ាងក្បោះក្បាយរវាងអ្នកសារព័ត៌មាន និងវេជ្ជបណ្ឌិតឯកទេសក្រោមប្រធានបទការបង្ការនិងការគ្រប់គ្រងជំងឺលើសឈាម ឬលើសសម្ពាធឈាមថា ការលើសសម្ពោធឈាមអាចកើតឡើងលើមនុស្សគ្រប់វ័យ ភាគច្រើនលើអ្នករស់នៅទីក្រុង និងអ្នកលើសគីឡូដែលមានភាគរយខ្ពស់អាចប្រឈមជាមួយវិបត្តិមួយនេះ។
ក្នុងកិច្ចពិភាក្សារវាងអ្នកសារព័ត៌មានជុំវិញប្រធានបទលើសម្ពោធឈាមកាលពី ថ្ងៃ ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី (Singapore Medical Center) លោកវិជ្ជបណ្ឌិតមាន វាសនា ឯកទេសជំងឺទូទៅ (Family Physician) បានបង្ហើបឲ្យដឹថា៖ «បើប្រៀបធៀបរបៀងបរុសនិងស្ដ្រី ដែលមានជំងឺលើសម្ពោធឈាមបុរសមានភាគរយកើកជាងស្ដ្រី ក្នុងនោះបរុស៤នាក់ មានម្នាក់ទៅហើយដែលកើតជំងឺលើសសម្ពោធឈាម ប៉ុន្តែស្ដ្រី៥នាក់ទើមបមានម្នាក់ដែលកើតជំងឺ»។
វេជ្ជបណ្ឌិតមាន វាសនា បញ្ចាក់ថា៖ «មូលហេតុដែលធ្វើឲ្យបុរសងាយកើតច្រើនជាងស្ដ្រីក៏ព្រោះតែ បុរសគាត់អាចប្រើប្រាស់គ្រឿងស្រវឹង ជក់បារី និងស្ដ្រេសច្រើន ដែលធ្វើឲ្យបេះដូងច្របាច់ឈាមចេញមកងាយនឹងមិនបានល្អដែលធ្វើឲ្យវាងាយរងនឹងសម្ពោធឈាម»។
ឆ្លើយតបទៅនឹងសំណួរ តើយ៉ាងម្ដេចទើបដឹងថាខ្លួនលើសសម្ពោធឈាម? វេជ្ជបណ្ឌិតមាន វាសនា បានបង្ហាញថា៖ «ការលើសសម្ពោធពេលខ្លះយើងអាចដឹងពេលខ្លះយើងមិនអាចដឹងឡើយ។ ជាទូទៅការលើសសម្ពោធបែកចែកជាបីដំណាក់កាល ដំណកាលទី១៖ ១៤០ លើ ៩ ដំណាក់កាលទី២ ១៨០ លើ ១០ និង ដំណាក់កាលទី៣៖ កម្រិតលើសពី ១៨០ លើ ១០ ដំណាក់កាលវាជាដំណាក់កាលធ្ងន់ធ្ងដែលធ្វើឲ្យអ្នកជំងឺមានអការៈវិលមុខក្អួត ពិបាកដកបង្ហើម(ថប់ៗ) និងអាចដល់សម្លប់បាត់បង់ស្មារតី។ ដូចឆ្នេះគ្រប់គ្នាគួរតែតាមដានឲ្យមែនទេនជុំវិញជំងឺលាក់មុខមួយនេះ គួរតែពិនិត្យវាឲ្យបានទាងទាត់ជាមួយវិជ្ជបណ្ឌិតជំនាញ បើសិនជាមានឧបករណ៍វាស់សម្ពោធឈាម គួរតែវាស់ខ្លួនឯងមួយបីដង ព្រឹក ថ្ងៃ យប់ បើមានបញ្ហាមិនស្រួលឆាប់ទៅរកវិជ្ជបណ្ឌិតជំនាញភ្លាម»។
ក្នុងកិច្ចពិភាក្សាដ៏មានអត្ថប្រយោជន៍មួយនេះ វេជ្ជបណ្ឌិតយិន សិទ្ធិកា ឯកទេសជំងឺទូទៅ (Family Physician) ក៏បានឲ្យដឹងផងដែរថា៖ «ការប្រឈមមុខនឹងសម្ពាធឈាមឡើងខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលបងប្អូនប្រជាពលេដ្ឋខ្មែរហៅម្យ៉ាងទៀតថា ព្រាយក្រឡាភ្លើង អាចបង្កជាជំងឺផ្សេងៗដូចជាជំងឺទឹកនោមប្រៃនិងការហើមដៃហើមជើងក្នុងអំឡុងពេលពពោះ។ សម្ពាធឈាមឡើងខ្ពស់ ឬព្រាយក្រឡាភ្លើង វានឹងផ្ដល់ផលប៉ះពាល់ដល់ការចិញ្ចឹមទារកក្នុងផ្ទៃម្ដាយ និងអាចធ្វើឲ្យទារកសម្រាលមុនពេលកំណត់»។
ដោយសារជំងឺលើសឈាមជាជំងឺដែលមិនអាចព្យាបាលបានដោយងាយស្រួល វេជ្ជបណ្ឌិត គុជ ឆោមដាលីន បានលើកទឹកចិត្តអោយមានការអនុវត្តទម្លាប់ល្អៗក្នុងជីវិតប្រចាំថ្ងៃមានដូចជាការកាត់បន្ថយរឺមិនជក់បារី ការហាត់ប្រាណជាប្រចាំនិងការទទួលទានអាហារសំបូរជីវជាតិនិងមានជាតិខ្លាញ់តិច។ដោយយកចិត្តទុកដាក់ទៅលើរបបអាហារដែលមានជីវជាតិខ្ពស់ព្រមទាំងការរស់នៅប្រកបដោយសុខុមាលភាព(Holistic Wellness) SGMCបានបង្កើតឡើងជាបញ្ជរអាហារសុខភាពPure Barដែលមានទីតាំងក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះតែម្តង។ Pure Barផ្តល់ជូនជាអាហារដែលមានរសជាតិឆ្ងាញ់និងចំអិនឡើងដោយគិតគូទៅលើកម្រិតជីវជាតិដែលសមរម្យនឹងតម្រូវការបុគ្គលម្នាក់ៗ។
ក្រៅពីការណែនាំខាងលើនេះវេជ្ជបណ្ឌិតទាំងបីរូបលើកទឹកចិត្តអោយបុគ្គលម្នាក់ៗដែលគិតថាខ្លួនកំពុងប្រឈមនឹងជំងឺលើសឈាមអោយត្រួតពិនិត្យសម្ពាធឈាមនៅតាមមជ្ឈមណ្ឌលរឺមន្ទីរពេទ្យដែលមានឯកទេសច្បាស់លាស់ដើម្បីទទួលបានការណែនាំច្បាស់លាស់ក្នុងការគ្រប់គ្រងជំងឺព្រមទាំងវេជ្ជបញ្ជាសម្រាប់ឱសថដែលសមស្របនិងមានប្រសិទ្ធិភាព។
អំពី មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីកម្ពុជា (Singapore Medical Center)
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីកម្ពុជា (Singapore Medical Center) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវសេវាថែទាំសុខភាពបែបវេជ្ជសាស្ត្រតាមស្តង់ដាររបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា។ ដោយមានការជឿជាក់ថា មនុស្សគ្រប់រូបសាកសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបាន SCMG ខ្ញុំផ្តោតសំខាន់លើការថែទាំសុខភាព និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។
ជាមួយនឹងជំនាញឯកទេស និងវិជ្ជាជីវៈក្នុងការផ្ដល់ជូននូវសេវាថែទាំសុខភាព និងការព្យាបាលវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងទំនុកចិត្ត យើងមិនត្រឹមតែព្យាបាល និងពិនិត្យវិនិច្ឆ័យទៅលើជំងឺតែប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ជូនអ្នកជំងឺនូវរបៀបថែទាំសុខភាព និងសុខុមាលភាពដ៏ល្អបំផុត៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម