ជាតិ
២៥ខេត្ត/រាជធានី
បិទ​ដំណើរ​នាវាចរណ៍នៅដង​ទន្លេបាសាក់​ នា​អំឡុង​ពិធី​អុំទូក​នៅ​ក្រុង​តាខ្មៅ​
12, Oct 2019 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល បាន​បិទផ្លូវ​នាវាចរណ៍ នៅតាម​ដង​ទន្លេបាសាក់​ក្នុង​រយៈពេល​៣​ថ្ងៃ ដើម្បីឱ្យ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ ប្រព្រឹត្ត​ដោយ​រលូន​។ ផ្លូវ​នាវាចរណ៍​នេះ គឺ​បិទ​នៅ​ថ្ងៃទី​១២​ដល់​១៤​តុលា នៅត្រង់ចំណុច​ផ្លូវទឹក ចាក់អង្រែ​ក្រោម​រហូតដល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឬ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

 
 
ខេត្តកណ្តាល រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១២-១៣ ខែតុលា​នេះ នៅតាម​ដង​ទន្លេបាសាក់ ក្រុង​តាខ្មៅ និង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អុំទូក​។ បើតាម​រដ្ឋបាលខេត្ត​នៅ​ខេត្តកណ្តាល កម្មវិធី​នេះ ក៏មាន​ការប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ព្រមទាំង​មានការ​បាញ់​កាំជ្រួច​ផងដែរ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រាត្រី​ថ្ងៃទី​១៣​តុលា​៕ 

Tag:
 អុំទូក
  នាវាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com