អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ឧបត្ថម្ភ​សម្ភារ​កុំព្យូទ័រ ដល់​អង្គការ PNC ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​
12, Oct 2019 , 10:39 am        
រូបភាព
ដោយ:
រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៤ ខែតុលា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) ដែលជា​ធនាគារ​អន្តរជាតិ​ឈានមុខ​គេ ក្នុងប្រទេស​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារ​កុំព្យូទ័រ​មួយចំនួន ដល់​អង្គការ ប៉ា​សឺ​រ៉ែ​ល នុយ​មេ​រិ​ក កម្ពុជា (​អង្គការ PNC) ដែលជា​សាលា​ផ្តល់​ការសិក្សា​ដោយ​ឥតគិតថ្លៃ ដល់​និស្សិត​ក្រីក្រ សម្រាប់​ថ្នាក់បរិញ្ញាប័ត្រ​រង លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ឌីជីថល​។ ស្របតាម​តម្រូវការ​ចាំបាច់​របស់​អង្គការ PNC សម្ភារ​កុំ​ព្យូ​រ​ទ័​រ ដែល​ធនាគារ CIMB បាន​ឧបត្ថម្ភ គឺ​រួមមាន​កុំព្យូទ័រ​យួរដៃ ចំនួន​១០​គ្រឿង តុ​កុំព្យូទ័រ ចំនួន​១០​គ្រឿង និង​ឧបករណ៍​បញ្ចាំង LCD ចំនួន​១​គ្រឿង​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សម្ភារ​កុំព្យូទ័រ​នេះ លោក ហុង ជៀប ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​តាងនាម​ឲ្យ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ធនាគារ CIMB សូម​កោតសរសើរ​នូវ​សមិទ្ធផល ដែល​អង្គការ PNC ទទួលបាន ក៏ដូចជា​ផ្តល់​ការសិក្សា​ដោយ​ឥត​បង់ប្រាក់ ដល់​សិស្ស​ក្រីក្រ មកពី​តាម​បណ្តា​ខេត្ត​នានា ដោយ​ផ្តោតទៅលើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ឌីជីថល ហើយ​កំពុង​ត្រូវការ​សម្ភារ​កុំព្យូទ័រ​បន្ថែមទៀត ដើម្បី​ឲ្យ​សិស្ស នៅក្នុង​អង្គការ សិក្សា​រៀនសូត្រ​។ យើងខ្ញុំ​ជឿជាក់ថា កុំព្យូទ័រ​យួរដៃ តុ​កុំព្យូទ័រ និង​ឧបករណ៍​បញ្ចាំង LCD ដែល​យើងខ្ញុំ​ប្រគល់ជូន​នេះ នឹង​បំពេញ​សេចក្តីត្រូវការ ហើយ​បង្កើន​ប្រសិទ្ធភាព នៃ​ការសិក្សា​របស់​សិស្ស នៅក្នុង​អង្គការ PNC មួយកម្រិត​ទៀត​»​។​
 


​មិនតែប៉ុណ្ណោះ លោក ហុង ជៀប បាន​បន្ថែមទៀតថា​៖ តាមរយៈ​ការ​ចុះមក​ដោយផ្ទាល់​នេះ លោក​សង្កេតឃើញថា សិស្ស​នៅក្នុង​អង្គការ PNC ទទួលបាន​ការបណ្តុះបណ្តាល​ទាំង​ជំនាញ IT និង​ភាសា​អង់គ្លេស បាន​យ៉ាង​ល្អប្រសើរ ដែល​នេះ​គឺជា​គុណសម្បត្តិ​មួយ ជួយ​ឲ្យ​ពួកគេ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ សម្រាប់​ឱកាស​ការងារ នៅពេល​ខាងមុខ​។ កន្លងមក ធនាគារ CIMB ក៏មាន​បុគ្គលិក​បម្រើ​ការងារ ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ដែលជា​អតីត​សិស្ស មកពី​អង្គការ PNC ផងដែរ​។ ក្រៅពី​ការឧបត្ថម្ភ​សម្ភារ​សិក្សា ដល់​អង្គការ PNC នា​ថ្ងៃនេះ ធនាគារ CIMB ក៏​នឹង​ពិចារណា ផ្តល់ឱកាស​ដល់​សិស្ស របស់​អង្គការ PNC សម្រាប់​បំពេញការងារ ជា​បុគ្គលិក​ហាត់​ការ​ផងដែរ ដែល​កាន់តែ​ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ការអនុវត្ត​ផ្ទាល់ និង​ជំនាញ​ការងារ​មួយកម្រិត​ទៀតផង​។​
 
​ជាមួយគ្នានេះដែរ លោកស្រី Eleonore IRIART នាយក​គ្រប់គ្រង​ទូទៅ របស់​អង្គការ PNC បាន​និយាយថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការឧបត្ថម្ភ​សម្ភារ​កុំព្យូទ័រ​របស់​ធនាគារ CIMB នា​ថ្ងៃនេះ​។ សម្រាប់​អង្គការ​យើងខ្ញុំ សម្ភារ​ទាំងអស់នេះ គឺ​ពិត​ជាមាន​សារសំខាន់​មែនទែន សម្រាប់​អង្គការ​របស់​យើង ដែល​អាច​ផ្តល់​ឲ្យ​សិស្ស​របស់​យើង ក្នុងការ​សិក្សា និង​អនុវត្ត​ជំនាញ IT របស់ខ្លួន​កាន់តែ​ប្រសើរ ហើយ​វា​គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ខ្លាំងណាស់​។ តាមរយៈ​សមិទ្ធផល នា​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា យើង​នឹង​បន្ត​កិច្ចសហការ រវាង​ធនាគារ CIMB និង​អង្គការ PNC ត​ទៀត រួមទាំង​ការផ្តល់​ឱកាស​ការងារ​ហាត់​ការ ពី​ធនាគារ ដល់​និស្សិត​របស់​អង្គការ PNC ផងដែរ​។​»​។​
 


សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៤ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។ អស់​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល និង​អង្គការ​នានា ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម | វិស័យ​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​៕


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com