ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម្រាលកូន​រួច ខ្ញុំ​មិនសូវមាន​ទឹកដោះ​សោះ តើ​ខ្ញុំ​គួរ​ធ្វើ​បែបណា​ទៅ​?
12, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 នៅពេល​អ្នក​បាន​បំបៅ​ដោះ​កូន​បានល្អ​ត្រឹមត្រូវ​ហើយ​នោះ អ្នក​ត្រូវ ៖



• បំបៅ​ដោះ​កូន​ទៅតាម​ការទាមទារ​ឲ្យ​បាន​ញឹកញាប់ ហើយ​យូរ​តាម​ការចង់បាន​របស់​ទារក​។​
• អ្នក​ត្រូវ​ឲ្យ​ទារក​បញ្ចប់​ការ​បំបៅ​ដោះ​ឲ្យ​រួច​ម្ខាង មុន​ចាប់ផ្ដើម​បំបៅ​ដោះ​ម្ខាង​ទៀត​។​
• ផ្តល់​ឲ្យ​ទា​រកតែ​ទឹកដោះ​មួយ​មុខ​គត់​។ ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះគោ​នោះ ការផលិត​ទឹកដោះ​នឹង​ថយចុះ​។​
• មិនត្រូវ​ផ្ដល់​ឲ្យ​ទារ​កនូវ​ក្បាលដោះ​ជ័រ​ទទេរ​បៅ​លេង​នោះទេ​។​
• អ្នក​ត្រូវ​ច្របាច់​ទឹកដោះ​ចេញ​បន្ទាប់ពី​បំបៅ​ដោះ​រួច ព្រោះ​ការ​ច្របាច់​ចេញ​នៅ​ទឹកដោះ​ដែល​នៅសល់​ក្នុង​សុដន់​នឹង​ជួយ​ឲ្យ​មាន​ការផលិត​ទឹកដោះគោ​បាន​កាន់តែច្រើន​។​

​ប្រសិនបើ​ទារក​ត្រូវការ​ការ​បំបៅ​កាន់តែច្រើន និង​ញឹកញាប់​ជាង​ធម្មតា ហើយ​លូតលាស់​យឺត ឬក៏​ទារក​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ អ្នក​ត្រូវ​ពិគ្រោះ​មួយ​វេជ្ជបណ្ឌិត ដើម្បី​កែលម្អ​បច្ចេកទេស​នៃ​ការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​កាន់តែ​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com